ជាតិ
សង្គមជាតិ
ស្នងការរងខេត្តកំពតនិងគ្នីគ្នា២នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការ
09, Apr 2021 , 5:30 pm        
រូបភាព
គ្រឿងញៀនជិត២គីឡូក្រាម ត្រូវអាជ្ញាធរ រឹបអូសបាន ពេលចុះប្រតិបត្តិការចាប់ជនសង្ស័យទាំង៣នាក់។ រូបពីបណ្តាញសង្គម
គ្រឿងញៀនជិត២គីឡូក្រាម ត្រូវអាជ្ញាធរ រឹបអូសបាន ពេលចុះប្រតិបត្តិការចាប់ជនសង្ស័យទាំង៣នាក់។ រូបពីបណ្តាញសង្គម
ដោយ:
ភ្នំពេញ៖ លោកឧត្តមសេនីត្រី អ៊ឹម ឈួន ស្នងការរងខេត្តកំពតម្នាក់ និងគ្នីគ្នា២នាក់ទៀត ត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ក្រោយមសង្ស័យថា ជាប់ពាក់ព័ន្ធរឿងបទល្មើសគ្រឿងញៀន។ នេះបើតាមលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៩ មេសា។

 
លោក ម៉ក់ ជីតូ អះអាងថា សមត្ថិកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីជួញគ្រឿងញៀននេះបន្ថែមទៀត។ លោក បញ្ជាក់ថា៖«យើងមិនទាន់មានការដកឋានៈអីនោះទេ ព្រោះស្ថិតក្នុងករណីសង្ស័យនៅឡើយ ទាល់តែមានការសម្រេចពីតុលាការសិន»។ 
 
ស្នងការរងខេត្តកំពតម្នាក់ និងគូរកន២នាក់ទៀត ត្រូវបានសមត្ថិកិច្ចចាប់ខ្លួន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ ក្នុងប្រតិបត្តិការចុះចាប់អ្នកទាំងនោះ សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម៕  
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com