អន្តរជាតិ
ព្រះអង្គម្ចាស់ហ្វីលីព ព្រះស្វាមីម្ចាស់ក្សត្រីអង់គ្លេស សោយទិវង្គតក្នុងព្រះជន្ម៩៩ព្រះវស្សា
09, Apr 2021 , 6:14 pm        
រូបភាព
ដោយ: ថ្មីៗ
 ព្រះអង្គម្ចាស់ ហ្វីលីព (Prince Philip) ដែលជាព្រះស្វាមីរបស់មហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី២ បានសោយទិវង្គតក្នុងព្រះជន្ម៩៩ព្រះវស្សា ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន  NBC។



ព្រះអង្គម្ចាស់ហ្វីលីព ដែលជា Duke of Edingurgh  គឺជាស្វាមីរបស់មហាក្សត្រីដ៏យូរជាងគេនៅចក្រភពអង់គ្លេស ពោលគឺ​មានព្រះរាជតួនាទីគាំទ្រដល់ព្រះមហាក្សត្រី អស់រយៈពេល៦៥ឆ្នាំ មុនពេលដែលព្រះអង្គ​សម្រេចឈប់បង្ហាញព្រះរាជវត្តមានជាសាធារណៈចាប់ពីឆ្នាំ២០១៧មក។ 

ព្រះអង្គបានប្រសូតកាលពីថ្ងៃទី១០ ខែមិថុនា នៅឆ្នាំ១៩២១ នៅ Greek Island of Corfu ដែលជាព្រះរាជបុត្រទោលរបស់ព្រះអង្គម្ចាស់ Andrew របស់ក្រិក និងដាណឺម៉ាក និងម្ចាស់ក្សត្រី Alice នៃ Battenberg។

ព្រះអង្គ និងម្ចាស់ក្សត្រី ​Elizabeth II បានរៀបព្រះអភិសេក នៅឆ្នាំ១៩៤៧ ដោយមានបុត្រ៤ព្រះអង្គ គឺ ព្រះអង្គម្ចាស់ Charles, ម្ចាស់ក្សត្រី Anne, ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward៕

© រក្សាសិទ្ធិដោយ thmeythmey.com