COVID-19
ជាតិ
ករណីស្លាប់ទី២៥ដោយសារកូវីដ-១៩ នៅកម្ពុជា៖ ស្ត្រីខ្មែរវ័យ៥៥ឆ្នាំ
09, Apr 2021 , 6:51 pm        
រូបភាព
អាជ្ញាធរ ដើរបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ។ រូបពី AFP
អាជ្ញាធរ ដើរបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ។ រូបពី AFP
ដោយ:
 ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ ខែមេសានេះ បាន​ប្រកាសពីករណីស្លាប់ទី២៥ដោយសារកូវីដ-១៩នៅកម្ពុជា ដោយអ្នកជំងឺជាស្ត្រីខ្មែរវ័យ៥៥ឆ្នាំ រស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។



ស្ត្រីខាងលើមានវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមិនា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គាត់បានទទួលមរណភាពនាវេលាម៉ោង២ និង​៥៦នាទី ថ្ងៃទី៩ ខែមេសា។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ គាត់បានស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង លើជំងឺអ្នកមានទឹកនោមផ្អែម។

មកដល់ពេលនេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com