ពីនេះ ពីនោះ
«សឺរ៉ាំង»និង«សេរូម»ជាពាក្យកម្ចីពីបារំាង
10, Apr 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«សឺរ៉ាំង»និង«សេរូម»ជាពាក្យកម្ចីពីបារំាង។ ពាក្យទាំងពីរនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ​ ជួន​ ណាតឡើយ។

 
«សឺរ៉ាំង»សរសេរជាភាសាបារំាងSeringue ជាឧបករណ៍សម្រាប់ចាក់ថ្នាំ។ ចំណែកពាក្យ«សេរូម»សរសេរជាភាសាបារំាង sérum មានន័យថា ជាតិរាវ ហើយថ្លានៅក្នុងឈាម,សារធាតុរាវ ថ្លា សម្រាប់ចាក់បញ្ចូលតាមសរសៃឈាមអ្នកជំងឺ។ 
 
ខ្លឹមសារនេះនៃពាក្យទាំងពីរនេះ ត្រូវបានដកស្រង់ពីសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com