COVID-19
ជាតិ
បុរសខ្មែរអាយុ៥៩ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ ជាករណីទី២៦នៅកម្ពុជា
10, Apr 2021 , 2:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនេះជាករណីទី២៦ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ មេសា ឆ្នាំ២០២១។

 
បើតាមក្រសួងសុខាភិបាល បុរសជនជាតិខ្មែរខាងលើ មានទីលំនៅភូមិកណ្ដោក ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បុរសរូបនេះបានស្លាប់បាត់បង់ជីវិតទៅហើយ មុននឹងទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២១ ដោយករណីសង្ស័យគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤ ០៨១ករណី ក្នុងនោះ ១ ៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះអ្នកជំងឺសរុប ២០៨០នាក់ បានជាសះស្បើយ។ ខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ក្រៅពីភ្នំពេញ មានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com