អត្ថបទពាណិជ្ជកម្ម
វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន
10, Apr 2021 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេលដែលប្រទេសកម្ពុជា កំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩នេះ ធនាគារឯកទេសវីង បាននិងកំពុងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីឲ្យពួកគេមានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន សម្រាប់អនុវត្ត។
 
បុគ្គលិកវីង ស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះ ជំនួសឲ្យការមកការិយាល័យដោយផ្ទាល់ បន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈ។ ពួកគេ ត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធភាព ក្នុងផ្តល់សេវាហិរញ្ញវត្ថុ ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ 
 
បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ ដែលមកការិយាល័យកណ្តាល នៃធនាគារវីង ត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកម្តៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុល ឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ធនាគារឯកទេសវីង អនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ចូលក្នុងបរិវេណធនាគារ។
 
ការិយាល័យកណ្តាលរបស់វីងទាំងមូល បានសម្អាត និងបាញ់ថ្នាសម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់ ជារៀងរាល់សប្តាហ៍ ដោយអ្នកជំនាញផ្នែកសុខាភិបាល ដើម្បីធានាបាន នូវសុខសុវត្ថិភាព ដល់បុគ្គលិក និងអតិថិជន នៅក្នុងបរិវេណនៃធនាគារ។


 
មកទល់ពេលនេះ មានបុគ្គលិករបស់វីង ប្រមាណជា៩៨%ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩លើកទី១ ដែលត្រូវបានរៀបចំ ដោយក្រសួងសុខាភិបាលកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២១។ វីងលើកទឹកចិត្ត ឲ្យបុគ្គលិកទាំងអស់ អនុវត្ថ”៣កុំ” “៣ការពារ” ដើម្បីការពារពួកគេបន្ថែមទៀត ពីកូវីដ-១៩។
 
ជារៀងរាល់ថ្ងៃ បុគ្គលិកទាំងអស់ នៃធនាគារឯកទេសវីង ទោះជាមិនបានមកការិយាល័យ កណ្តាលក៏ដោយ ក៏តម្រូវឲ្យបំពេញនូវព៌ត៌មានអំពីសុខភាពរបស់ពួកគេ ប្រវត្តិនៃការធ្វើដំណើរ និងទំនាក់ទំនងក្នុងសហគមន៍។ ក្នុងករណីដែលបុគ្គលិកណាម្នាក់ ត្រូវបានសង្ស័យថា មានបញ្ហាសុខភាព បានទៅកាន់តំបន់មានការផ្ទុះកូវីដ ឬមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩នោះ វីងតម្រូវឲ្យគាត់ ទៅពិនិត្យសុខភាព រកជំងឺកូវីដ-១៩  ហើយបន្តធ្វើចត្តាឡីស័ក រហូតដល់ទទួលបានលទ្ធផល ពីគ្រូពេទ្យបញ្ជាក់ថា គ្មានជំងឺកូវីដ-១៩។
 
កាលពីថ្ងៃទី០៩ មេសា នេះ មានបុគ្គលិកវីងម្នាក់ ដែលបម្រើការងារផ្នែកខលសិនធើ (Call Center) មានតួនាទីផ្តល់ព័ត៌មាន ដល់អតិថិជនតាមទូរស័ព្ទ ត្រូវបានធើ្វតេស្តកូវីដ-១៩ វិជ្ជមាន បន្ទាប់ពីគាត់ បានប្រាស្រ័យទាក់ទងជាមួយសាច់ញាតិរបស់គាត់ នៅផ្សារអូរឬស្សី។ នៅពេលនេះ គាត់ត្រូវបានព្យាបាល ហើយអ្នកដែលពាក់ព័ន្ធជាមួយគាត់ បានតម្រូវឲ្យទៅពិនិត្យសុខភាពគ្រប់ៗគ្នា ដាក់ឲ្យធ្វើចត្តាឡីស័ក និងធ្វើការពីផ្ទះ។ វីងនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់។
 
វីង នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយមន្រ្តីសុខាភិបាល និងអជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការពារសុវត្ថិភាពសហគមន៍យើង៕




 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com