កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann អាចឈ្នះកំណត់ត្រាពី Guinness ក្រោយកូនទាំង៣ កើតចំថ្ងៃ ខែតែមួយ
11, Apr 2021 , 8:29 am        
រូបភាព
Antoine Griezmann ខ្សែប្រយុទ្ធ Barcelona ទទួលបានកូនទី៣របស់ខ្លួនហើយនៅថ្ងៃទី៨ ខែមេសា។ អ្វីដែលពិសេសបំផុត កូនទាំង៣របស់ខ្សែប្រយុទ្ធបារាំងរូបនេះ សុទ្ធតែកើតក្នុងថ្ងៃ ខែតែមួយដូចគ្នា ដោយខុសតែឆ្នាំប៉ុណ្ណោះ។



Griezmann បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ភរិយារបស់គេ Erika Choperena បានផ្តល់កំណើតកូនស្រីម្នាក់ទៀតនៅថ្ងៃទី៨ ខែមេសា។ ទារិកា Alba Griezmann បានកើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ពោលគឺកាលបរិច្ឆេទដូចគ្នានឹងកូនស្រីច្បង Mia Griezmann (កើតក្នុងឆ្នាំ ២០១៦) និងកូនប្រុសទី២ Amaro Griezmann (កើតក្នុងឆ្នាំ ២០១៩)។
 

 
នេះជារឿងដ៏កម្របំផុត ដែលមានបងប្អូនបីនាក់កើតក្នុងចន្លោះ៥ឆ្នាំ តែមានថ្ងៃកំណើតដូចគ្នា។ យ៉ាងណាវាបានកើតឡើងក្នុងត្រកូលហ្គី Griezmann និងជាតារាបាល់ទាត់ល្បីកម្បិតពិភពលោកថែមទៀតផង។ កូនទាំង៣របស់សមាជិកក្រុមជម្រើសជាតិបារាំង វ័យ៣០រូបនេះ ក៏ទំនងនឹងជាប់ក្នុងកំណត់ត្រា Guinness ពិភពលោកផងដែរ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់មានកូនៗ៥នាក់របស់គ្រួសារជនជាតិអាមេរិកាំង Carolyn និង Ralph Cummins ដែលសុទ្ធតែកើតនៅថ្ងៃទី២០ ខែកុម្ភៈដូចគ្នា ក្នុងចន្លោះឆ្នាំ ១៩៥២ និង ១៩៦៦។ នេះជាអត្រាដ៏កម្រមានដោយចំណោមមនុស្ស ១៧,៨ ពាន់លាននាក់ កើតមានតែមួយប៉ុណ្ណោះ៕
 
 

Tag:
 Antoine Griezmann
© រក្សាសិទ្ធិដោយ thmeythmey.com