COVID-19
ជាតិ
ក្រសួងអប់រំ ប្រកាសផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២១
11, Apr 2021 , 8:59 am        
រូបភាព
រូបភាពពី​ផេក​ក្រសួង​អប់រំ យុវជន និងកីឡា
រូបភាពពី​ផេក​ក្រសួង​អប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ មិថុនាខាងមុខ។ ការផ្អាកនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។


 
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ឱ្យផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២១។ ក្រសួងអប់រំ បញ្ជាក់ថា ការផ្អាកនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ និងស្របតាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
 
ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ខេត្តកំពត។ នេះបើតាមលិខិតចេញផ្សាយថ្ងៃទី៩ មេសា ដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៕ 
 

Tag:
 អប់រំ
  សិស្សពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com