COVID-19
អន្តរជាតិ
មនុស្ស៧០លាននាក់នៅអាមេរិក ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ពេញលេញ
11, Apr 2021 , 1:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
មនុស្សចំនួនជាង៧០លាននាក់នៅអាមេរិក ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (CDC) នៅថ្ងៃទី១០ ខែមេសា។ អាមេរិក ដែលរងគ្រោះធ្ងន់ជាងគេដោយសារជំងឺនេះ សម្រុកចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាមួយវ៉ាក់សាំងបីប្រភេទ។

 
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា (ម៉ោងអាមេរិក) វ៉ាក់សាំងចំនួនជាង១៨៣លានដូស ត្រូវបានចាក់ឱ្យប្រជាជន។ ចំណែកវ៉ាក់សាំងប្រមាណ២៣៧លានដូស ត្រូវបានបែងចែកទូទាំងប្រទេស។
 
ទីភ្នាក់ងារដដែលបន្តថា មនុស្សជាង១១៧លាននាក់ ទទួលបានវ៉ាក់សាំងមួសដូស ហើយជាង៧០លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញហើយនៅព្រឹកថ្ងៃទី១០ ខែមេសាដដែល។ តួលេខរបស់ CDC អាមេរិក រាប់បញ្ចូលវ៉ាក់សាំងដែលចាក់ពីរដូសរបស់ក្រុមហ៊ុន Pfizer-BioNTech, Moderna និង Johnson & Johnson ។ ដោយឡែកវ៉ាក់សាំង៧,៧លានដូស ត្រូវប្រើប្រាស់នៅតាមកន្លែងថែទាំមនុស្សចាស់ផងដែរ។
 
តួលេខអ្នកចាក់វ៉ាក់សាំងរបស់អាមេរិក ជាចំនួនដ៏ច្រើនមួយធៀបនឹងប្រទេសឯទៀត ក្រោយរដ្ឋបាលបប្រធានាធិបតី ចូ បៃឌិន ដាក់ផែនការផ្ដល់វ៉ាក់សាំងឱ្យប្រជាជនអាមេរិកឱ្យបានលើសមួយ១០០លាននាក់ក្នុងប៉ុន្មានខែដំបូងនៃអាណត្តិរបស់លោក។ នៅសប្ដាហ៍ក្រោយ លោក បៃឌិន នឹងប្រកាសឱ្យមនុស្សពេញវ័យទាំងអស់ អាចទទួលបានវ៉ាក់សាំងពីរដូសពេញផងដែរ។
 
អាមេរិក ឈរលេខមួយលើតារាងប្រទេសមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ ជាមួយករណីវិជ្ជមានជិត៣២លាននាក់ និងស្លាប់ជាង៥៧ម៉ឺននាក់។ 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com