អត្ថបទពាណិជ្ជកម្ម
ParkCafe ដាក់ឲ្យដំណើររបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) ក្នុងបរិបទកូវីដ-១៩នៅកម្ពុជា
11, Apr 2021 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីយប់មិញនេះ សាលារាជធានីភ្នំពេញ បានសម្រេច និងអនុវត្ត ចាប់ពីថ្ងៃនេះ ១១ មេសា ២០២១ ក្នុងរយៈ ចំនួន ២ សប្ដាហ៍ ដោយផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុង ភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ, ហាងកាហ្វេ, ហាងភេសជ្ជៈ និង អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ (អតិថិជន អាចវេចខ្ចប់បាន តែមិនអាចចូលអង្គុយហូប)។
 
នៅក្នុងនោះដែល ភោជនីយដ្ឋាន ផាកកាហ្វេ បានចូលរួមគោរព ជាមួយការត្រៀមខ្លួនរួចជាស្រេចទៅហើយ នាព្រឹកមិញនេះដែរ ផាកកាហ្វេ បានដាក់ឱ្យដំណើរការរបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) បន្ថែមពីលើសេវាដឹកជូនដល់ទីកន្លែង រក្សាគន្លាតសុវត្ថិភាព(Contactless Delivery) ដើម្បីឆ្លើយតបជាមួយសភាពការកូវីដ-១៩ នាពេលបច្ចុប្បន្ន នៅកម្ពុជា។
 
ការរកុម្ម៉ង់ទុកជាមុន (Curbside Pick Up) គឺរបៀបដែលផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលក្នុងការកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈ ទុកជាមុន គ្រាន់កុម្ម៉ង់តាមរយៈកម្មវិធីលើទូរសព្ទដៃ (Park Cafe Mobile App) ឬក៏ទំនាក់ទំនងមកលេខ 023990990 ។ បុគ្គលិករបស់ផាកកាហ្វេ នឹងទំនាក់ទំនងទៅលោកអ្នក ដើម្បីជូនដំណឹងអំពីការកុម្ម៉ង់របស់លោកអ្នក គឺរួចរាល់ហើយ អាចមកយកកន្លែងបាន។ នៅពេលលោកអ្នកអញ្ជើញមកយកការកុម្ម៉ង់ បុគ្គលិកខាងផាកកាហ្វេ នឹងយកទៅជូនដល់ទីកន្លែង ជាមួយការរក្សាគន្លាតសុវត្ថិភាព ពីអតិថិជន ប្រមាណ ១.៥ម៉ែត្រ ជាមួយគ្នានេះ ដែលលោកអ្នកអាចទូទាត់វិក័យបត្រ តាមរយៈប្រាក់សុទ្ធ ឬការទូរទាត់តាមOnline ដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត សុវត្ថិភាពក្នុងសម័យកូវីដ-១៩នេះ។
 
សូមអនុវត្តតាមវិធានសុខាភិបាល ឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
 
- សម្រាប់សេវាដឹកជូនដល់ទីកន្លែង: 023 990 990
- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  
 
(ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )៕




 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com