ជាតិ
សិល្បះ
«ប្រុសម៉ៅ» តាំងចិត្តមិនបោះបង់អាជីពនិពន្ធ ទោះពេលខ្លះជួបបរាជ័យ
12, Apr 2021 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រុសម៉ៅដែលជាឈ្មោះក្នុងសិល្បៈដែលគេបានស្គាល់ តាមរយៈបទចម្រៀងល្បីៗ ជា ច្រើនបទរបស់ផលិតកម្ម កាឡាក់ស៊ី ។ រយៈពេល៧ឆ្នាំដែលប្រុសម៉ៅបានសិក្សា អំពីការ និពន្ធបទភ្លេងនេះគឺមានការបរាជ័យជាច្រើនតែលោកមិនបោះបង់ព្រោះតែការស្រឡាញ់និងបន្តរហូតដល់ទទួលបានលទ្ធផលប្រសើរឡើងវិញ។



សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 
 
បទចម្រៀងល្បីៗជាច្រើនបទដែលជាស្នាដៃនិពន្ធបទភ្លេងរបស់លោក សុខ សុធារ័ត្ន ហៅ ប្រុសម៉ៅ បានបង្ហោះក្នុងបណ្តាញសង្គមរបស់ផលិតកម្ម កាឡាក់់ស៊ី។ អ្នកនិពន្ធបទភ្លេង សម្បុរស្រអែមរូបនេះប្រាប់ថាការនិពន្ធបទភ្លេងមានផលវិបាកច្រើនពេលខ្លះត្រូវការពេលច្រើនដើម្បីគិតហើយត្រូវធ្វើយ៉ាងណាដើម្បីតម្រូវចិត្តអ្នកស្តាប់ពេលខ្លះបទដែលគិតថាល្អបែរជាមិនសូវមានការគាំទ្រទៅវិញ។ 
 
វិស័យជាអ្នកនិពន្ធបទភ្លេងនេះបានជួយឲ្យលោកប្រុសម៉ៅបានស្គាល់មនុស្សជាច្រើនក្នុងវិស័យសិល្បៈហើយនិងអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយ៉ាងល្អហើយ។
 
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះលោកក៏បាននិពន្ធបទចម្រៀងប្រពៃណីជាតិជាង១០បទផងដែរនៅក្នុងផលិតកម្ម Galaxy ហើយបទទាំងនោះសុទ្ធតែទទួល បានការគាំទ្រខ្លាំង ដែលមានដូចជាបទ«មាន់កំសត់«របស់លោក ព្រាប សុវត្ថិ និងកញ្ញា តន ចន្ទសីម៉ា បទ«កែកុនចង់ល្អ» របស់កញ្ញា តន ចន្ទសីម៉ា បទ«ធ្លាប់បានបងទេ» របស់លោក ខេម និងបទចម្រៀងជាច្រើនបទទៀតផងដែរ៕
 












Tag:
 និពន្ធបទភ្លេង
 ប្រុសម៉ៅ
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com