COVID-19
ជាតិ
តំណាងអង្គការសុខភាពពិភពលោក សាទរកម្ពុជាដែលមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មួយលាននាក់
11, Apr 2021 , 11:09 pm        
រូបភាព
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា
ដោយ: រួបរួម
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តាមរយៈ Twitter របស់ខ្លួន បានសរសេរអបអរសាទរ បន្ទាប់ពីកម្ពុជា បានប្រកាសពីឈ្មោះអ្នកស្ម័គ្រចិត្តទី១លានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។



អត្ថបទទាក់ទង


«អបអរសាទរកម្ពុជាដែលបានសម្រេចកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ ដោយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជាមានមនុស្ស១លាននាក់បានចាក់វ៉ាក់សាំង»។ នេះជាការសាររបស់តំណាង WHO ប្រចាំកម្ពុជា ដោយលោកស្រីរីករាយចំពោះការផ្តល់អាទិភាពសម្រាប់ក្រុមការងារសុខាភិបាល និងក្រុមមនុស្សវ័យចំណាស់។


នៅថ្ងៃទី១១ ខែមេសា នេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  បានរកឃឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលមានឈ្មោះថា ប៉ាន់  សុវណ្ណរិទ្ធិ  ភេទប្រុសអាយុ  ៣៦ឆ្នាំ  អាសយដ្ឋាននៅសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

លោកស្រី ឱ វណ្ណឌីន ប្រធានកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បុគ្គលទី១លាននោះ នឹងទទួលបានថវិកា៥លានពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកស្រីបញ្ជាក់ថា ដូចជាប្រាក់រង្វាន់ត្រូវឆ្នោតយ៉ាងដូច្នោះដែរ។




© រក្សាសិទ្ធិដោយ thmeythmey.com