COVID-19
ជាតិ
ទិដ្ឋភាពបិទខ្ទប់ផ្សារចាស់ និងការធ្វើតេស្តសំណាកអ្នកពាក់ព័ន្ធបុគ្គលវិជ្ជមានកូវីដ-១៩
12, Apr 2021 , 12:59 pm        
រូបភាព
អាជ្ញាធរបានសម្រេចបិទខ្ទប់ (Lockdown) ផ្សារចាស់ ដែលស្ថិតនៅសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា បន្ទាប់ពីរកឃើញវត្តមានអ្នកជំងឺកូវីដ-១៩ជាបន្តបន្តាប់។ កម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រៀបចំការធ្វើតេស្តវត្ថុសំណាកអ្នកពាក់ព័ន្ធនៅបរិវេណផ្សារភ្លាមៗផងដែរ។

 
យោងតាមអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ពីថ្ងៃទៅ១ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ផ្សារចាស់មានវត្តមានអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដែលក្នុងនោះមានអ្នកជំងឺជាអ្នកលក់បន្លែ ជាអ្នកលក់ចាប់ហួយ និងជាអតិថិជនម្នាក់ដែលបានទៅប្តូរចិញ្ចៀន។
 
អាជ្ញាធរបានបន្តអំពាវនាវដល់អ្នកផ្សារ អ្នកនៅជុំវិញផ្សារ ក៏ដូចជាពលរដ្ឋដែលបានទៅទិញបន្លែ ចាប់ហួយ កន្លែងលក់គ្រឿងអលង្ការ និងទីតាំងលក់ដូរផ្សេងៗទៀតនៅក្នុងផ្សារ យកចិត្តទុកដាក់តាមដានសុខភាព និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ តាមវិធានសុខាភិបាល។ 
 
សម្រាប់អ្នកដែលមានអាការ មិនស្រួលខ្លួន ដូចជាគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវបានតម្រូវឲ្យទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ នៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរដែនដី និងសុខាភិបាល៕
 






























© រក្សាសិទ្ធិដោយ thmeythmey.com