COVID-19
ជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ឡើងដល់ជាង១លាននាក់ ខណៈអ្នកទី១លានបានរង្វាន់៥លានរៀលពីនាយករដ្ឋមន្ត្រី
12, Apr 2021 , 3:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។ ដូចជាការត្រូវឆ្នោត លោកបានទទួលប្រាក់លើកទឹកពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៥លានរៀល នៅថ្ងៃទី១២ មេសា នេះ។

 
នៅថ្ងៃទី១១ មេសា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានរកឃើញលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាមនុស្សទី១លាន ដែលបានស្ម័គ្រចិត្តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដែលមានមុខរបរជាអ្នកលក់ដូរតាមហាង។ បុរសរូបនេះមានអាយុ ៣៦ឆ្នាំ មានទីលំនៅក្នុង ខណ្ឌព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
 
លោក ប៉ាន់ សុវណ្ណរិទ្ធិ បានទៅទទួលវ៉ាក់សាំង នៅថ្ងៃទី១១ មេសា ឆ្នាំ២០២១ នៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។
 
គិតត្រឹមថ្ងៃទី១១ មេសា ចំនួនអ្នកចាក់វ៉ាក់សាំងកើនដល់ ១ ០១៨ ៦០៥នាក់។ ក្នុងនោះប្រជាពលរដ្ឋទូទៅមានចំនួនសរុប ៧៧៩ ៨២៦នាក់ និងកងកម្លាំងយោធាមានចំនួនសរុប ២៣៨ ៧៧៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី១១ មេសា៕
 






© រក្សាសិទ្ធិដោយ thmeythmey.com