ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា បក្សប្រឆាំង អាចធ្វើនយោបាយបានវិញហើយ
12, Apr 2021 , 3:58 pm        
រូបភាព
ព្រះករុណាព្រះមហាក្សត្រ នាថ្ងៃទី១២ ខែមេសា នេះ ស្តេចបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើការផ្តល់នីតិសម្បទានយោបាយឡើងវិញឲ្យលោក ថាច់ សេដ្ឋា។ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការកំពូលហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

 
លោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ផងដែរនោះ ស្ថិតក្នុងចំណោមបុគ្គល១១៨រូបដែលត្រូវបានហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ជុំវិញសំណុំរឿងក្បត់ជាតិ។
 
មកដល់ពលនេះ លោកជាបុគ្គលទី១៥ហើយ ដែលទទួលបានសិទ្ធិនយោបាយឡើងវិញ បន្ទាប់ពី លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា លោក សុន ឆ័យ លោក តាវ គឹមឈន លោកវ៉ា សាម៉ុន លោក ស៊ុន សុភ័ក្រ និងលោកស្រី លី ស្រីវីណា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com