កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានក្នុងព្រឹត្តិការណ៍ Euro 2020
13, Apr 2021 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបង្ហាញទីក្រុងចំនួន៨ ចំណោម១២ ដែលអាចអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០២០ បើទោះនៅមានការរាតត្បាតជំងឺកូវីដ-១៩។


ចំណោមក្រុងទាំង១២ ដែលត្រូវដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អឺរ៉ុប មានតែ៤ក្រុងប៉ុណ្ណោះរួមមានទីក្រុង មុយនិច (អាល្លឺម៉ង់), រ៉ូម (អ៊ីតាលី), ប៊ីលបៅ (អេស្ប៉ាញ) និងឌុយប្លាំង (អៀរឡង់) ដែលមានពេលរហូតដល់ថ្ងៃទី១៩ ខែមេសាដើម្បីផ្តល់ព័ត៌មានបន្ថែមជុំវិញការអនុញ្ញាតឱមានអ្នកគាំទ្រចូលទីលាន ឬក៏អត់។
 
​ការប្រកួត Euro ២០២០ ដែលមាន​ក្រុម​ជម្រើសជាតិ ​២៤​ប្រទេស​ចូលរួមបាន​ពន្យារពេល​១​ឆ្នាំ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។ ដើមឡើយ​ការប្រកួត​ដែល​តម្រូវឱ្យ​រៀបចំ​៤​ឆ្នាំ​ម្តង ត្រូវ​ដំណើរការ​ក្នុង​ខែមីនា ឆ្នាំ​២០២០​ តែត្រូវដូរទៅរៀបចំ​​នៅ​ឆ្នាំ ២០២១ វិញ ដែល​ចាប់ផ្តើមពី​ថ្ងៃទី​១១ ខែមិថុនា ដល់​ថ្ងៃទី​១១ ខែកក្កដា ដោយត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​ធំៗ​ចំនួន​១២ ​ស្ថិតក្នុង​ទីក្រុង និង​ប្រទេស​ចំនួន​១២​ផ្សេងគ្នា។
 
ដោយឡែក្រុងចំនួន៨ រួមមានក្រុងឡុងដ៍ (អង់គ្លេស), ហ្គេសហ្គោ, អាំស្ទែដាំ (ហូឡង់), កូផិនហាហ្គែន (ដាណឺម៉ាក), ភីធ័រស្បឺក (រុស្ស៊ី), ប៊ុយដាប៉ែស (ហុងគ្រី), បាគូ (អាស៊ែបៃហ្សង់), និង ប៊ុយការ៉េស (រូម៉ានី) ត្រូវបាន UEFA ប្រកាសថាសុទ្ធតែឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋាន ដោយកម្រិតចំនួនចន្លោះពី២៥ ទៅ៥០ភាគរយនៃចំនួនផ្ទុកសរុប។
 
ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖
ពូល A តួកគី អ៊ីតាលី វែល និងស្វ៊ីស
ពូល B ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
ពូល C ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
ពូល D អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក
ពួល E អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី
ពូល F ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕ 
 

Tag:
 Euro 2020
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com