អ្នកល្មើសបម្រាមលួចឆ្លងចូលខេត្តព្រៃវែងចំនួន ៦នាក់ វិជ្ជមានកូវីដ-១៩
COVID-19
អ្នកល្មើសបម្រាមលួចឆ្លងចូលខេត្តព្រៃវែងចំនួន ៦នាក់ វិជ្ជមានកូវីដ-១៩
12, Apr 2021 , 9:57 pm        
រូបភាព
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្សចំនួន ៦នាក់ ល្មើសបម្រាមលួចឆ្លងចូលខេត្តព្រៃវែង វិជ្ជមានកូវីដ-១៩ ដែលមាន ៥នាក់មកពីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី១២ មេសា។



ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការក្ដៅ រឹតបន្តឹងការឆ្លងកាត់ខេត្ត និងធ្វើចត្តាឡីស័កឲ្យមានត្រឹមត្រូវ។
 
មនុស្សទាំង៦នាក់នោះរួមមាន៖ កុមារី សឹង ម៉ារី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ បានទៅពីភ្នំពេញថ្ងៃទី៩ មេសា ២០២១។ ឈ្មោះ សឹង វិច្ចរ៉ា  ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ទៅពីភ្នំពេញថ្ងៃទី៩ មេសា ២០២១។ ឈ្មោះ ខ្មៅ ឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ ទៅពីភ្នំពេញថ្ងៃទី ទៅពីភ្នំពេញថ្ងៃទី៨ មេសា ២០២១។

ឈ្មោះ អ៊ុន យ៉ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ទៅពីភ្នំពេញថ្ងៃទី៨ មេសា ២០២១។ ឈ្មោះ យុត សុត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង ទៅពីភ្នំពេញថ្ងៃទី១០ មេសា ២០២១។ ឈ្មោះ ប៊ុន បុរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ ទៅពីខេត្តព្រះសីហនុថ្ងៃទី៥ មេសា ២០២១។
 
 គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com