COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី១៨១នាក់ ជាសះស្បើយ៤០នាក់ ក្រុមគ្រូពេទ្យយកវត្ថុសំណាកអ្នកនៅផ្សារចាស់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
× មនុស្ស១៨១នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈ៤០នាក់បន្ថែម បានជាសះស្បើយវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៣ ខែមេសា។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង១៨១នាក់នោះ នៅរាជធានីភ្នំពេញ មានច្រើនជាងគេ គឺ១៤០នាក់។
ក្នុងចំណោមករណីថ្មីទាំង១៨១ មាន១៧៨ករណីជាករណីសហគមន៍ ២ជាករណីនាំចូល និង១ករណីជាពលករដែលទើបមកពីថៃ។
ករណីនាំចូល គឺកុមារីអាយុ៩ឆ្នាំ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក និងមកដល់កម្ពុជានៅថ្ងៃទី៣០ ខែមីនា និងបុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ ដែលធ្វើដំណើរមកពីឥណ្ឌា ហើយមកដល់កម្ពុជានៅថ្ងៃទី៣០ ខែមីនា។ រីឯពលករពីថៃ គឺស្ត្រីវ័យ៥០ឆ្នាំ នៅឃុំទូកមាស ខេត្ត ដែលមកដល់កម្ពុជានៅថ្ងៃទី១១ ខែមេសា។
ក្នុងករណីសហគមន៍២០កុម្ភៈ ដែលមាន១៧៨ករណី ភ្នំពេញមានរហូតដល់ទៅ១៤០នាក់ ដោយមានខ្មែរ១៣៩នាក់ និងបារាំង១នាក់។ ស្វាយរៀងមាន១៤នាក់ (ខ្មែរ១៣នាក់ ឥណ្ឌូណេស៊ី១នាក់), ព្រះសីហនុមាន៨នាក់ (ខ្មែរ៧នាក់ វៀតណាម១នាក់), ព្រៃវែង៦នាក់ (ខ្មែរទាំង៦នាក់), កណ្តាលមាន៣នាក់ (ខ្មែរទាំង៣នាក់), សៀមរាបមាន៤នាក់ (ខ្មែរទាំង៤នាក់), តាកែវមាន១នាក់ ហើយព្រះវិហារ និងក្រចេះ មាន១នាក់ដែលជាករណីសហគមន៍ដំបូងបំផុតនៅក្នុងខេត្តទាំង២នាក់។
អ្នកសះស្បើយមាន៤០នាក់ ក្នុងនោះ២នាក់នៅកណ្តាល ២នាក់នៅសៀមរាប និង៣៦នាក់នៅភ្នំពេញ។
បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ សរុប២៤០៦នាក់ កំពុងសម្រាកព្យាបាល ខណៈ២២៥២នាក់ បានជាសះស្បើយវិញ និង៣៣នាក់ បានបាត់បង់ជីវិត។
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងព្រះវិហារ៕
Tag:
COVID-19
ករណីឆ្លងថ្មី
ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com