ជាតិ
សង្គមជាតិ
១សប្តាហ៍គ្មានគ្រឿងស្រវឹង នៅខេត្តកណ្តាល
13, Apr 2021 , 2:32 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល_
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល_
ដោយ:
អភិបាលខេត្តកណ្តាលហាមម្ចាស់អាជីវកម្មលក់គ្រឿងស្រវឹងនៅគ្រប់ផ្សារទំនើប តាមម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប និងហាងលក់ភេសជ្ជៈ ចាប់ពីថ្ងៃទី១២-១៨ ខែមេសា។ អភិបាលខេត្តកណ្តាលណែនាំម្ចាស់អាជីវកម្មនានាផ្អាកទទួលភ្ញៀវឲ្យចូលទទួលទានក្នុងទីតាំងរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

 
បើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេសជ្ជៈ ហាងកាហ្វេ និងអាជីវកម្មផ្នែកអាហារគ្រប់ប្រភេទ នៅតែអាចប្រកបមុខរបររបស់ខ្លួនជាលក្ខណៈវេចខ្ចប់បាន ប៉ុន្តែត្រូវផ្អាកទទួលអតិថិជនឲ្យទទួលទានក្នុងហាងជាបណ្តោះអាសន្នសិន។ 
 
លោកអភិបាលខេត្តកណ្តាលបានបង្គាប់ឲ្យមន្ទីរទេសចរណ៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះត្រួតពិនិត្យតាមបណ្តាផ្សាររដ្ឋ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ អាហារដ្ឋាននានា។ 
 
ករណីដែលម្ចាស់អាជីវកម្មណាមិនគោរពតាមបម្រាមខាងលើទេ ពួកគេនឹងទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ 
 
រាជធានីភ្នំពេញគឺបានអនុវត្តនូវបម្រាមនេះមុនគេ។ បម្រាមនេះធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន នៅតែបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំ និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង៕ 
 

Tag:
 គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com