ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រកពេលល្អបំផុតសម្រាប់ធ្វើលំហាត់ប្រាណ
× ជឿឬទេថា វាមានពេលដ៏សាកសមសម្រាប់ធ្វើលំហាត់ប្រាណ ហើយវាប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។
តើពេលណាដែលល្អបំផុតសម្រាប់អ្នក?
The American Council on Exercise បានបង្ហាញជាអនុសាសន៍មួយចំនួនដូចជា៖
– យកចិត្តទុកដាក់ទៅលើបម្រែបម្រួលអរម៉ូនក្នុងខ្លួន ហើយការធ្វើលំហាត់ប្រាណអំឡុងពេលម៉ោងក្រោយពីសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកគឺស្ថិតនៅក្តៅឧណ្ណៗបំផុត
– វាស់សីតុណ្ហភាពរបស់អ្នកជារៀងរាល់ថ្ងៃក្នុងរយៈពេល៥ ទៅ៦ថ្ងៃនៃរៀងរាល់២ ទៅ៣ម៉ោងម្តង។ ស្វែងយល់ពីលទ្ធផល និងរកពីពេលដែលខ្លួនរបស់អ្នកក្តៅឧណ្ណៗជាងគេបំផុត
– រៀបចំគម្រោងក្នុងការធ្វើលំហាត់ប្រាណនាពេលរសៀល នៅពេលដែលការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនាពេលរសៀលអាចផ្តល់ភាពប្រសើរឡើងដល់ការធ្វើលំហាត់ប្រាណ និងកម្លាំង
– កុំធ្វើការផ្លាស់ប្តូរកាលវិភាគនៃការធ្វើលំហាត់ប្រាណ៕
© រក្សាសិទ្ធិដោយ thmeythmey.com