អត្ថបទពាណិជ្ជកម្ម
មកដល់ថ្មី! ស្មាតហ្វូនស៊េរីថ្មីសាកម្តងលេង៣ថ្ងៃ Huawei Y6p តម្លៃត្រឹមតែ $139 ថែមជូនកែវទឹកម៉ាកហួវៃភ្លាមៗ
13, Apr 2021 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនហួវៃដាក់លក់ស្តុកថ្មី Huawei Y6p សាកម្តងលេង៣ថ្ងៃ កាមេរ៉ា AI 3គ្រាប់ ក្នុងតម្លៃពិសេសបំផុតត្រឹមតែ $139 ថែមជូន កែវទឹកម៉ាកហួវៃភ្លាមៗ។ 
 
រាល់ការជាវ ស្មាតហ្វូន Huawei Y6p ចាប់ពីថ្ងៃនេះ នឹងទទួលបានកាដូពិសេសគឺ កែវទឹកម៉ាកហួវៃ ចំនួនមួយភ្លាមៗ ។ សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់។ 
 
ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញ និងមានភាពស៊ីវិល័យ ជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់ និងទំនុកចិត្ត នៅពេលចាប់កាន់ប្រើម្តងៗ។  Huawei Y6p មានថាមពលថ្មធំមហិមា ទំហំ 5000mAh សាកម្តងលេង ៣ថ្ងៃ។ ជាពិសេសសាកម្តង អាចលេង ហ្វេសប៊ុក IG  TikTok  ហ្គេមអនឡាញ មើល YouTube ដាច់យប់ ក៏មិនភ័យអស់ថ្ម។ ជាពិសេសវាបំពាក់នូវមុខងារថ្មី Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀត តាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ (បង្ហាញនូវសកម្មភាពសាកថ្មឆ្លងទូរស័ព្ទ ហើយនឹងការចែករំលែកឯកសារវីដេអូ និងរូបភាព)។
 


Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ AI 3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង។ កាមេរ៉ាមេទំហំ 13MP ភ្ជាប់បច្ចេកវិទ្យា AI សម្រាប់ថតរូបប្លង់ទូទៅ ច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិ សត្វ បានយ៉ាងល្អ ជាមួយនឹងបញ្ញាសិប្បនិម្មិត។ កាមេរ៉ាទី2 ទំហំ 5MP បញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្រាប់ថតរូប បែបប្លង់ទូលាយ អាចថតរូបមនុស្ស ឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP ភ្ជាប់បច្ចេកវិទ្យា AI បញ្ញាសិប្បនិម្មិតឆ្លាតវៃ អាចថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខ ទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា AI Beauty Mode អាចកែប្រែតាមចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នក កាន់តែស្អាត និងលេចធ្លោ និងមិនសក្បុស ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។ 


 
Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសំឡេង ការស្តាប់តន្ត្រី លេងហ្គេម និងខ្សែភាពយន្ត ឮខ្លាំងពីរោះរណ្តំចិត្ត ជាពិសេស ពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរ ឬក៏មនុស្សច្រើនក៏ដោយ។ 
 
មាន Huawei Y6p ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន  ងាយស្រួលទាញយកកម្មវិធីល្បីៗ រហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និងផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅ ធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះ អតិថិជន ក៏នឹងអាចភ្លក់បទពិសោធន៍ថ្មី គឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។ 
 
សរុបមក ប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទ ពណ៌ស្អាតបែប Fashion អាចពិចារណា Huawei Y6p ព្រោះថ្មកាន់បានយូរ ប្រើបាន៣ថ្ងៃ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យត្រឹមតែ $139។ មិនតែប៉ុណ្ណោះ រាល់ការជាវឥឡូវនេះ នឹងទទួលបានកាដូបន្ថែមពិសេស កែវទឹកម៉ាកហួវៃ ដ៏ស្រស់ស្អាតចំនួន1 ភ្លាមៗ៕


















(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 Hauwei
© រក្សាសិទ្ធិដោយ thmeythmey.com