ជាតិ
ជិត១០ឆ្នាំហើយ ដែលលោក ហឿន ភីរុណដាំផ្កាជុំវិញផ្ទះដើម្បីលម្អ និងទុកលក់ពេលបុណ្យចូលឆ្នាំ
13, Apr 2021 , 8:59 pm        
រូបភាព
សៀមរាប៖  លោក ហឿន ភីរុណ ជាមនុស្សម្នាក់ដែលស្រឡាញ់ផ្កា។ រយៈពេលជិត១០ឆ្នាំហើយ ដេលលោកបានចំណាយពេលដាំ និងថែទាំផ្ការ ដែលដាំជុំវិញផ្ទះ ដើម្បីសម្រាប់លម្អផង និងលក់ពេលបុណ្យទានផង។

 
លោក ហឿន ភីរុណ ជាពលរដ្ឋរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានរៀបរាប់ថា ដោយសារចំណងចំណូលចិត្ត និងស្រលាញ់ផ្កា ទើបជំរុញចិត្តលោក ឲ្យបង្កើតជាសួនចដាំផ្កែជុំវិញផ្ទះបែបនេះ។ លោកបន្ថែមថា ក្នុងមួយឆ្នាំលោកដាំផ្កាច្រើនប្រភេទ តែម្ដងប៉ុណ្ណោះ គឺចាប់ផ្តើមពីខែមករា និងប្រមូលផលនៅដើមខែមេសា ឬមុនចូលឆ្នាំខ្មែរ។ អតិថិជនរបស់លោក គឺជាអ្នកភូមិដែលតែងលើកយកទៅលក់បន្តនៅទីផ្សារ។


 
សម្រាប់លោក ភីរុណ របរដាំផ្កាមិនសូវនឿយហត់ប៉ុន្មានទេ ព្រោះមិនចាំបាច់បាញ់ថ្នាំសង្កូវ គ្រាន់តែទាមទារមានយើងដឹងឬកំណត់ពេលវេលាជាក់លាក់ក្នុងការដាំតែប៉ុណ្ណោះ។ លោកប្តថា មុនដំបូង គេត្រូវបាចគ្រាប់ពូជ លុះបាន១៥ថ្ងៃ គេត្រូវដកវាយកទៅដាំ។  ផ្កាដែលលោក ភីរុណ ដាំមាន៥ប្រភេទ តែពូជទាំងនោះមិនបានផ្តល់ផលដំណាលគ្នាទេ។ ចំណុចនេះអ្នកជំនាញដាំផ្កាពន្យល់ថា ដើម្បីប្រាកដថាផ្កាផ្តល់ផលដំណាលគ្នា គេត្រូវដឹងពីអាយុនៃផ្កាទាំងនោះឲ្យបានជាក់លាក់។
 
ក្នុងមួយរដូវ លោក ភីរុណ អាចរកចំណូលពីការដាំផ្កាបាន១,២០០,០០០រៀល។ ដ្បិតថា ចំណូលនៃការដាំផ្កាមិនសូវបានច្រើនក៏ពិតមែន តែការងារនេះជួយឲ្យលោក ភីរុណ ដែលមានរបរជាជាងដេរនៅផ្ទះផងនោះ រីករាយ និងមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង៕




















 

© រក្សាសិទ្ធិដោយ thmeythmey.com