ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រោយរាប់បាតព្រះសង្ឃរួច តើគ្រហស្ថគួរឈរឬអង្គុយស្ដាប់ព្រះសង្ឃសូត្រធម៌?
14, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ជាទូទៅគេសង្កេតឃើញថា ក្រោយពីការរាប់បាតព្រះសង្ឃនៅតាមមុខគេហដ្ឋានរួច គ្រហស្ថខ្លះឈរស្ដាប់ព្រះសង្ឃសូត្រធម៌ ហើយគ្រហស្ថខ្លះទៀតអង្គុយស្ដាប់។ តើកិរិយាទាំងពីរនេះ ពុទ្ធបរិស័ទ គួរគប្បីប្រកាន់យកមួយណា ដើម្បីសមស្របតាមពុទ្ធវិន័យ?


 
ព្រះវិជ្ជាកោវិទ សាន ភារ៉េត បានមានថេរដីកាប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលរាប់បាតរួច គ្រហស្ថមិនត្រូវអង្គុយស្ដាប់ព្រះសង្ឃសូត្រធម៌ឡើយ។ 

ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយព្រះវិជ្ជាកោវិទ សាន ភារ៉េត ដោយក្ដីសោមនស្សរីករាយ៖




 
តាមពុទ្ធវិន័យ ព្រះសង្ឃមិនត្រូវឈរសម្ដែងធម៌ ផ្ដល់ឱវាទ ឬសូត្រធម៌ ឱ្យដល់បរិស័ទដែលអង្គុយ បុគ្គលមិនដោះមួក ឬមិនយកឆ័ត្រចេញពីក្បាល បុគ្គលកាន់អាវុធនៅក្នុងដៃ បុគ្គលស្ថិតនៅទីខ្ពស់ជាង និងបុគ្គលអង្គុយខ្ពស់ជាងព្រះសង្ឃជាដើម ប៉ុន្តែអនុគ្រោះដល់មនុស្សឈឺ ឬចាស់ជរា។ ប្រសិនបើព្រះសង្ឃសម្ដែងធម៌ដល់បុគ្គលទាំងនោះ គឺព្រះសង្ឃនឹងមានទោស៕
 
 
 
 

Tag:
 ព្រះសង្ឃ
  សាសនា
  គ្រហស្ថ
© រក្សាសិទ្ធិដោយ thmeythmey.com