ជាតិ
បទចម្រៀង៥បទ ដែលលេចធ្លោ ក្នុងឱកាសអបអរសាទ« បុណ្យចូលឆ្នាំថ្មី»
14, Apr 2021 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រារព្វធ្វើនៅថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បណ្តាផលិតកម្មធំៗ តែងតែផលិតនូវបទចម្រៀងជាច្រើនបទ ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី។ បទចម្រៀងទាំងបទប្រពៃណី បទមរតកដើម បទRemix ជាដើម បានកំដរក្នុងពិធីបុណ្យចូលឆ្នាំយ៉ាងរីករាយ។


 
សារព័ត៌មានថ្មីៗ សូមលើកយកបទចំនួន៥បទ ដែលកំពុងលេចធ្លោក្នុងពិធីបុណ្យចូលឆ្នាំនេះ បទទាំងនោះរួមមាន៖
 
១ បទចម្រៀងដែលទទួលបានការទស្សនាជាង១០លានដងក្នុងបណ្តាញសង្គមYoutubeរបស់ផលិតកម្ម Galaxy Navatra។«រកស៊ីជាមួយយក្ស»ជាចង្វាក់តាលុង របស់លោក ព្រាប សុវត្ថិ និងកញ្ញា តន ចន្ទសីម៉ា ។ បទនេះនិពន្ធទំនុកច្រៀង និងមេឡូឌីដោយលោក ឡេង ណាវ៉ាត់ត្រា និងនិពន្ធបទភ្លេងដោយលោក Numan។

 
 
២ ក្រមុំឥឡូវចាស់ៗម៉្លេះ របស់លោក ខេមរៈ សិរីមន្ត  ដែលទទួលបានការគាំទ្រជាង៦លានទស្សនាលើបណ្តាសង្គម Youtube របស់ផលិតកម្មរស្មីហង្សមាស។ បទចម្រៀងនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក Avid Steinberg និងនិពន្ធបទភ្លេងដោយលោក ឈិត តេងរិទ្ធ។

 
 
៣ បទជាចង្វាក់បែប Remix របស់ផលិតកម្ម Sunday «កម្ពស់មួយម៉ែត្រពីដី»របស់លោក ចឺម និង លោក ខាន់ ស៊ីអឿន ដែលទទួលបានការគាំទ្រជាង៧លានទស្សនាលើបណ្តាញសង្គម Youtube។ បទចម្រៀងនេះអ្នកនិពន្ធបានរៀបរាប់អំពីនារីម្នាក់ដែលចូលចិត្តពាក់ស្បែកជើងដែលមានកែងខ្ពស់ៗត្រូវបានបុរសពីនាក់តាមឌឺដងរហូត។បទនេះនិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និពន្ធមេឡូឌីដោយលោក ខាន់ ស៊ីអឿន និងបទភ្លេងដោយលោក រិន សុជាតិ។

 
 
៤ បទចម្រៀងរបស់តារាអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ ដែលច្រៀងជាមួយតារារ៉េប នេន ទុំ«ពូក្មួយចង់បានប្រពន្ធ»ដែលបានការគាំទ្រជា២លានទស្សនាក្នុងបណ្តាញYoutube។
បទចម្រៀងនេះច្រៀងរៀបរាប់អំពីការចង់បានប្រពន្ធដែលល្អមានទាំងចរឹកមាយាទល្អចេះជួយទុកដាក់។«ពូក្មួយចង់បានប្រពន្ធ»និពន្ធទំនុកច្រៀងដោយលោក នេន ទុំ និងនិពន្ធមេឡូឌីដោយលោក បូទី និងបទភ្លេងដោយលោក វីរៈ។ 
 
 
៥ «ឈ្លោះគ្នាដាក់ខែ» បទចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ច្រៀងដោយលោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ។ ទទួលបានការគាំទ្រជាង១លានទស្សនាលើបណ្តាញសង្គម Youtube។ បទចម្រៀង១បទដែលរៀបរាប់អំពីស្នេហាដែលឈ្លោះគ្នារាល់ថ្ងៃរហូតដល់ខែ ជាចង្វាក់រាំឡក។«ឈ្លោះគ្នាដាក់ខែ»និពន្ធទំនុកច្រៀងដោយលោក ជុំ សំអង និពន្ធ Melodyដោយលោក STEP និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោក ចក់។
 
 
 

Tag:
 បុណ្យចូលឆ្នាំខ្មែរ
 បទចម្រៀងប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com