COVID-19
ជាតិ
អាជ្ញាធខេត្តសៀមរាប រកឃើញអាជីករម្នាក់ទៀតនៅផ្សារក្រោម វិជ្ជមានកូវីដ-១៩
× អាជីវករម្នាក់ទៀត នៅផ្សារក្រោមខេត្តសៀមរាប បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៣ ខែមេសានេះ។
រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ស្ត្រីអ្នកឆ្លងថ្មីម្នាក់នេះ ឈ្មោះ សួរ សារ៉ាន់ អាយុ៣៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាអាជីវករលក់បន្លែនៅផ្សារក្រោម និងបានមានទំនាក់ទំនងដោយផ្ទាល់ ជាមួយ ឈ្មោះ ជា គីម ដែលជាម្តាយរបស់ ឈ្មោះ អ៊ឹង ខៃលី ដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២មេសា។
បន្ទាប់ពីករណីឆ្លងកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ អាជ្ញាធរខេត្តសៀមរាប បានប្រកាសបិទខ្ទប់សម្រេចបិទខ្ទប់ (Lockdown) ផ្សារក្រោម ស្ថិតនៅសង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ក្នុងសង្កាត់សៀមរាប ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។ វិធានការបិទខ្ទប់ផ្សារទាំងពីរនេះ គឺមានរយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ ដល់២៥មេសា ឆ្នាំ២០២១។
គិតត្រឹមពេលនេះ ខេត្តសៀមរាប មានករណីឆ្លងសហគមន៍២០ កុម្ភៈ សរុប ១៧នាក់ហើយ ក្នុងនោះបានជាសះស្បើយ៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com