សិរី​សួស្តី ឆ្នាំឆ្លូវ​!
ជាតិ
សិរី​សួស្តី ឆ្នាំឆ្លូវ​!
13, Apr 2021 , 10:07 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​
 
​ជូត​ចេញ​ចរ        តដល់​ឆ្លូវ             ត្រូវ​រក្សា​
​ថែ​លោកា          ថាថាង​ថែ            ខ្មែរ​ឆ្ងាយ​ជិត​
​ឆ្លូវ​ជួប​ជោគ        រោគ​ចៀស​ឆ្ងាយ  សាយ​សុខ​ពិត​
​ជួបជុំ​មិត្ត           ជិត​សន្តាន           ថ្កាន​ថ្កើង​យស​។​
​កប​ជំនួញ          ជួញ​ចំណេញ      ចេញ​លុយ​ចូល​
​កើន​ចំណូល       ចូល​ចំណោម     ដោម​ខ្ពង់ខ្ពស់​
​ឈ្នះ​អស់​មារ       ជាស​ត្រូវ           ឆ្លូវ​ឈានឆ្ពោះ​
​រំដោះគ្រោះ         មោះពុំគាប់        ភ័ព្វ​ភប់​ប្រាណ​។ 
​រោគ​ឆ្នាំ​ចាស់        ផ្លាស់​ប្រែជា      គ្រានេះ​ម្តង​
​សោកសៅ​ហ្មង    ឆ្លង​រោគ​កាច     អាចជា​បាន​
​អំណាច​បុណ្យ     សុន្ទរ៍ទាន         មាន​ប៉ុន្មាន​
​ទ្រទ្រង់​ប្រាណ     បាន​សុខុម       ថ្កុំថ្កើង​ថ្កាន​។​
​ថ្លែង​អំណរ          អរគុណ​ជាក់     អ្នកគាំទ្រ​
​ក្រុម sponsor    ទ្រទ្រង់​មាំ        នាំ​យើង​បាន​
​មានឈ្មោះ​ល្បី    ថ្មី​ៗ​ខ្លាំង          តាំង​គ្រប់​ឋាន​
​ពង្រីក​ប្រាណ      បាន​បម្រើ       ដើរ​ផ្សព្វផ្សាយ​៕
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com