COVID-19
ជាតិ
កូ​វីដ-១៩៖ រកឃើញអ្នកឆ្លង១៧៨នាក់បន្ថែម ខណៈអ្នកជាសះស្បើយ មាន៣៨នាក់ទៀត
14, Apr 2021 , 11:20 am        
រូបភាព
មន្រ្តី រៀបចំគ្រែ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្រាប់ឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល។ រូបពី AFP
មន្រ្តី រៀបចំគ្រែ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្រាប់ឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល។ រូបពី AFP
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៧៨នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

 

ក្រសួងសុខាភិបាល ក៏បានប្រកាសពីចំនួនអ្នកជាសះស្បើយដែរ។ បើតាមសេចក្តីប្រកាសព័ត៌មាន មានអ្នកជំងឺកូវីដ-១៩ ៣៨នាក់បន្ថែម ដែលបានជាសះស្បើយ។ 

គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន២៥៤៤នាក់ ដែលកំពុងសម្រាកព្យាបាល ខណៈអ្នកដែលបានជាសះស្បើយវិញ ឡើងដល់២២៩០នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺនេះ មាន៣៥នាក់៕  



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com