ជាតិ
សង្រ្កាន្តឆ្នាំថ្មី
មិនសូវមានពុទ្ធបរិស័ទច្រើនឡើយ ដែលទៅវត្តលង្កា នាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ
14, Apr 2021 , 11:50 am        
រូបភាព
វត្តលង្កាព្រះកុសុមារាម ឬវត្តលង្កា ជាវត្តមួយ ក្នុងរាជធានីភ្នំពេញ ដែលមានគេស្គាល់ច្រើន ស្ថិតក្នុងសភាពស្ងប់ស្ងាត់នៅឡើយ ខណៈម៉ោងជិត៩ព្រឹកទៅហើយ នាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ម៉ោងជិត៩ព្រឹកនេះ ប្រជាពុទ្ធបរិស័ទ្ធ ដែលទៅវត្តលង្កា មានចំនួនតិចតួចប៉ុណ្ណោះ ហើយប្រជាពុទ្ធបរិស័ទ្ធទាំងនោះ ចេញពីវត្តវីភ្លាមៗ ពេលប្រគេនទេយ្យទានដល់ព្រះសង្ឃរួច។




ក្នុងស្ថានភាពជំងឺកូវីដ-១៩ នេះ នៅវត្តលង្កា ក៏ទំនងជាមិនខុសពីវត្តផ្សេងទៀតដែរ ដោយបានរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសខាភិបាល ដូចជាមានចែកម៉ាស់ជូនពុទ្ធបរិស័ទ និងមានម៉ាស៊ីនវាស់កម្ដៅ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទ ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ  ក៏បានយកចិត្តទុកដាក់ក្នុងការការពារខ្លួនដែរ ដូចជា ពាក់ម៉ាស់ និងរក្សាគម្លាត ជាដើម។

សូមទស្សនារូបភាព ដែលបង្ហាញពីទិដ្ឋភាពនៅវត្តលង្កា នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៖






























Tag:
 COVID-19
  ចូលឆ្នាំខ្មែរ
  វត្តលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com