អត្ថបទពាណិជ្ជកម្ម
ចូលឆ្នាំ មិនអាចទៅស្រុកកំណើត តែអាចផ្ញើក្តីស្រលាញ់ជូនអ្នកមានគុណ តាមរយៈ អេ អឹម ខេ
14, Apr 2021 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទពាណិជ្ជកម្ម៖ ដើម្បីចូលរួមប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ ជាមួយរដ្ឋាលភិបាលកម្ពុជា យើងទំាងគ្នាត្រូវបានណែនាំឲ្យរៀបចំពិធីចូលឆ្នំាថ្មីប្រពៃណីខ្មែរ ឆ្នំាឆ្លូវត្រីស័ក ព.ស. ២៥៦៥ ជាមួយគ្រួសារនៅតាមផ្ទះរៀងៗខ្លួន និងមិនបានទៅស្រុកកំណើតដើម្បីជួបជុំជាមួយអ្នកមានគុណ ញាតិមិត្ត និងមនុស្សជាទីស្រលាញ់ឡើយ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ យើងក៏នៅតែអាចផ្ញើក្តីនឹករលឹក ក្តីស្រលាញ់ និងភាពកក់ក្តៅទៅកាន់ពួកគាត់តាមរយៈ AMK Mobile និងបណ្តាញប្រតិបត្តិការ អេ អឹម ខេ យ៉ាងទូលំទូលាយទូទាំងប្រទេស។

 
ជាមួយ AMK Mobile លោកអ្នកអាចផ្ញើ លុយទៅកាន់លោកអ្នកមានគុណ និងមនុស្សជាទីស្រលាញ់បានតាមរយៈ ៖
វេរលុយពីគណនី អេ អឹម ខេ ទៅកាន់គណនី អេ អឹម ខេ បានភ្លាមៗ ដោយមិនគិតថ្លៃសេវា នឹងអាចដកប្រាក់បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារ អេ អឹម ខេ ជិត ៦០០០កន្លែង ឬម៉ាស៊ីន ATM ឬការិយាល័យទូទំាងប្រទេសដែលនៅ ជិតអ្នកបំផុត។
វេរលុយទៅកាន់អ្នកទទួលតាមរយៈលេខកូដ ៖វេរភ្លាម អ្នកទទួលអាចដកលុយភ្លាមៗ បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារ អេ អឹម ខេ ជិត ៦០០០កន្លែង ឬការិយាល័យទូទំាងប្រទេសដែលនៅជិតបំផុត។
វេរលុយទៅកាន់អ្នកទទួលដែលមានគណនីធនាគារ ឬស្ថាប័នផ្សងៗដែលជាដៃគូរបស់បាគងបានភ្លាមៗ រហ័សទាន់ចិត្ត។
 
ដើម្បីធ្វើប្រតិបត្តិការខាងលើបាន លោកអ្នកអាចដោនឡូតកម្មវិធី AMK Mobile ដោយឥតគិតថ្លៃ នៅទីនេះ http://onelink.to/ss87zk។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់ការចុះឈ្មោះប្រើប្រាស់ AMK Mobile និងរាល់ការធ្វើប្រតិបត្តិការវេរលុយទៅកាន់អ្នកទទួល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ វិច្ឆិកា ២០២១ លោកអ្នក នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន។
 
សូមរីករាយចូលឆ្នាំនៅផ្ទះ និងបន្តការអនុវត្ត ៣ការពារ ៣កុំ ដើម្បីប្រទេសកម្ពុជារួចផុតពីជំងឺឆ្លងកូវីដ-១៩។ យើងខ្ញុំសូមជូនពរឲ្យលោកអ្នកទទួលសុខសុវត្ថិភាពគ្រប់ពេលវេលា។
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com