កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើបាន hat-trick ច្រើនជាងគេនៅសតវត្សរ៍ទី២១ Messi, Suarez តាមពីក្រោយ
15, Apr 2021 , 8:19 am        
រូបភាព
ច្រើនបំផុតក្នុងសតវត្សរ៍ទី ២១ បានជាប់ចំណាត់ថ្នាក់



Cristiano Ronaldo សម្រេចទី៣គ្រាប់ក្នុងមួយប្រកួត (hat-trick) ច្រើនជាងគេចំនួន៥៧លើក នាសម័យកាលបាល់ទាត់សតវត្សទី២១នេះ ដោយនាំមុខគូប្រជែង Lionel Messi ចំនួន៣លើក។ Luis Suarez នៅលេខរៀងទី៣ ដោយធ្វើបាន២៩លើក ខណៈ Zlatan Ibrahimovic Harry Kane និង Edinson Cavani ជាដើមស្ថិតក្នុងចំណោមអ្នកធ្វើបាន hat-trick ច្រើនជាងគេទាំង១០។
 
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលធ្វើបាន hat-trick ច្រើនជាងគេ គិតត្រឹមសតវត្សទី២១នេះ៖
១. Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus និងជម្រើសជាតិព័រទុយហ្កាល់ ធ្វើបាន hat-trick ៥៧លើក ក្នុងការបង្ហាញខ្លួន ១០២២ប្រកួត
២. Lionel Messi ខ្សែបម្រើ Barcelona និងអាហ្សង់ទីន ធ្វើបាន hat-trick ៥៤លើក ក្នុងការបង្ហាញខ្លួន ៩០៨ប្រកួត
៣. Luis Suarez ខ្សែប្រយុទ្ធ AT-Madrid និងអ៊ុយរ៉ូហ្គាយ ធ្វើបាន hat-trick ២៩លើក ក្នុងការបង្ហាញខ្លួន ៦៨៨ប្រកួត
៤. Robert Lewandowski ខ្សែប្រយុទ្ធ Bayern Munich និងប៉ូឡូញ ធ្វើបាន hat-trick ២៤លើក ក្នុងការបង្ហាញខ្លួន ៦២៦ប្រកួត
៥. Mario Gomez អតីតខ្សែប្រយុទ្ធ Bayern Munich និងអាល្លឺម៉ង់ ធ្វើបាន hat-trick ១៨លើក ក្នុងការបង្ហាញខ្លួន ៥១០ប្រកួត
៦. Klaas-Jan Huntelaar ខ្សែប្រយុទ្ធ FC Schalke និងហូឡង់ ធ្វើបាន hat-trick ១៨លើក ក្នុងការបង្ហាញខ្លួន ៦៣៥ប្រកួត
៧. Sergio Aguero ខ្សែប្រយុទ្ធ Manchester City និងអាហ្សង់ទីន ធ្វើបាន hat-trick ១៨លើក ក្នុងការបង្ហាញខ្លួន ៧១០ប្រកួត
៨. Zlatan Ibrahimovic ខ្សែប្រយុទ្ធ AC Milan និងស៊ុយអែត ធ្វើបាន hat-trick ១៧លើក ក្នុងការបង្ហាញខ្លួន ៥៦១ប្រកួត
៩. Harry Kane ប្រយុទ្ធ Tottenham Hotspur និងអង់គ្លេស ធ្វើបាន hat-trick ១៥លើក ក្នុងការបង្ហាញខ្លួន ៣៧៦ប្រកួត
១០. Edison Cavani ប្រយុទ្ធ Manchester United និងអ៊ុយរ៉ូហ្គាយ ធ្វើបាន hat-trick ១៥លើក ក្នុងការបង្ហាញខ្លួន ៥៥៣ប្រកួត៕
 
 

Tag:
 hat-trick
© រក្សាសិទ្ធិដោយ thmeythmey.com