COVID-19
ជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២នាក់ទៀតនៅខេត្តក្រចេះ ដែលពាក់ព័ន្ធនឹងកម្មការនីរោងចក្រឌីន ហាន
15, Apr 2021 , 12:00 pm        
រូបភាព
ដោយ:
ស្ត្រី ២នាក់ទៀតបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តក្រចេះ ក្រោយពាក់ព័ន្ធជាមួយអ្នកធ្វើការនៅរោងចក្រឌីន ហាន ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ មេសា ក្នុងព្រឹត្តិការណ៍២០កុម្ភៈ​។


នៅល្ងាចថ្ងៃទី១៤ មេសា រដ្ឋបាលខេត្តក្រចេះ​ បានរកឃើញស្រ្តី២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះ យាម ដានី អាយុ ២៩ឆ្នាំ និង ស៊ីម សារុំ អាយុ ៣៤ឆ្នាំ។ ស្រ្តីទាំងពី២ រស់នៅក្នុងភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
 
រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្រ្តីមានវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩។ អ្នកពាក់ព័ន្ធប្រយោលត្រូវធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់ខ្លួនផងដែរ
 
សូមជម្រាបផងដែរថា គិតមកដល់ពេលនេះខេត្តក្រចេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣ករណី ហើយ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដោយករណីដំបូងបំផុតជាកម្មការនីរោងចក្រ ឌីន ហាន ដែលបានធ្វើដំណើរទៅខេត្តក្រចេះនៅថ្ងៃទី ៣មេសា និងតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃ ១២មេសា៕
 

Tag:
 ក្រចេះ
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com