កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola តាមស្មើកំណត់ត្រារបស់ Mourinho ក្រោយឈ្នះ Dortmund
×
ដោយ៖ជា យូគៀង
Manchester City បានយកឈ្នះលើក្រុម Borussia Dortmund ក្នុងលទ្ធផល២-១ នៃជើងទីពីរវគ្គ៨ក្រុមចុងក្រោយ Champion League នារាត្រីថ្ងៃទី១៤ ខែមេសា។ ក្រោយឈ្នះការប្រកួតនេះ អ្នកចាត់ការក្រុមមេឃខៀវលោក Guardiola បានតាមស្មើកំណត់ត្រារបស់លោក Mourinho ជាគ្រូបង្វឹក ដែលបាននាំក្រុមទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន៨ដង។
អតីតអ្នកចាត់ការក្រុម FC Barcelona និង Bayern Munich លោក Pep Guardiola បានជួយនាំក្រុមរបស់លោកឈានជើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ក្រោយពេលក្រុម Manchester City របស់លោកបានឈ្នះក្រុម Dortmund ក្នុងលទ្ធផល ២-១ នៃជើងទីពីរ។ ដោយសរុបលទ្ធផលទាំង២ជើង គឺ Man City ៤-២ Dortmund។
នេះជាលើកទី៨សម្រាប់អាជីពជាគ្រូបង្វឹករបស់លោក Guardiola ផ្ទាល់ ដែលបានដឹកនាំក្រុមរបស់លោកឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈរស្មើជាមួយនឹងលោក Jose Mourinho ដែលជាគ្រូបង្វឹក ធ្លាប់ដឹកនាំក្រុមឈានជើងដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន៨លើករួចមកហើយ។
កំណត់ត្រាថ្មីដែរលោក Pep Guardiola បានធ្វើបានដោយនាំក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមស្មើកំណត់ត្រាលោក Jose Mourinho ដូចនេះ គឺជាមួយនឹងក្លឹប FC Barcelona, Bayern Munich និងបច្ចុប្បន្ន Manchester City។ ចំណែកលោក Jose Mourinho គឺជាមួយក្លឹប Real Madrid ,FC Porto ,Inter Milan និងក្លឹបតោខៀវ Chelsea៕
© រក្សាសិទ្ធិដោយ thmeythmey.com