ជាតិ
សង្គមជាតិ
កោះពេជ្រ ក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយប្រើពេលត្រឹម៨០ម៉ោង
15, Apr 2021 , 7:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចំណាយពេល៨០ម៉ោងក្នុងការរៀបចំសាលពិព័រណ៍ និងអាគាររៀបការនៅកោះពេជ្រឲ្យក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩លក្ខណៈកម្រិតស្រាល។ បច្ចុប្បន្នអ្នកជំងឺជាច្រើនកំពុងសម្រាកព្យាបាលនៅសាលកោះពេជ្រនេះ។

 
«ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំអគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង»។ នេះជាសាររៀបរាប់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDAលើទំព័រហ្វេសប៊ុក។ 
 
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA យល់ឃើញថាដ្បិតមានមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅសាលកោះពេជ្រអាចព្យាបាលអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានឡើយ។


 
ក្រុមគ្រូពេទ្យTYDA បានអំពាវនាវដល់ពលរដ្ឋអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ការណែនាំ និងបម្រាមផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាកម្ចាត់ និងទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរាលដាលកាន់តែខ្លាំងឡើង។ 
 
បច្ចុប្បន្ននៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅសាលមង្គលការកោះពេជ្រនេះមាន
គ្រែចំនួន ១៨០០ ដែលអាចព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងកម្រិតស្រាលបាន១៨០០នាក់។ 
 
កន្លងមករាជរដ្ឋាភិបាលក៏បានរៀបចំសណ្ឋាគារក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ សាលារៀនមួយចំនួន និងទីតាំងឯកជនមួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩៕ 




 
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com