Ansu Fati ខ្សែប្រយុទ្ធក្រុម FC Barcelona បានក្លាយជាកីឡាករបាល់ទាត់អាយុក្រោម ២០ឆ្នាំ មានតម្លៃខ្លួនថ្លៃជាងគេលើលោក ចំនួន៩៥លានដុល្លារអាមេរិក ខណៈ Eduardo Camavinga, របស់ Stade Rennais ស្ថិតនៅចំណាត់ថ្នាក់ទី២ មានតម្លៃ៧១លានដុល្លារ។ Mason Greenwood ខ្សែប្រយុទ្ធ Manchester United នៅលេខរៀងទី៣ មានតម្លៃ៥៩លានដុល្លារ។
កាសែតអាល្លឺម៉ង់ Transfermarkt បានចាត់ថ្នាក់កីឡាករវ័យក្មេងអាយុក្រោម២០ឆ្នាំ ដែលកំពុងប្រកបអាជីពនៅលីគកំពូលអឺរ៉ុបទាំ៥ ចំនួន១០រូប ដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកនាពេលចប្ចុប្បន្ននេះ។ តម្លៃខ្លួនសរុបចូលគ្នាលើកីឡាទាំង១០រូប មានចំនួនជិត៥០០លានដុល្លារ។
ខាងក្រោមនេះជាកីឡាបាល់ទាត់ U-20 ទាំង១០រូប ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតលើលោក៖
១. Ansu Fati (Barcelona) មានតម្លៃ ៩៥លានដុល្លារ
២. Eduardo Camavinga (Stade Rennais) តម្លៃ ៧១លានដុល្លារ
៣. Mason Greenwood (Manchester United) តម្លៃ ៥៩លានដុល្លារ
៤. Pedri (Barcelona) តម្លៃ ៥៩លានដុល្លារ
៥. Florian Wirtz (Bayer Leverkusen) តម្លៃ ៥៣លានដុល្លារ
៦. Bukayo Saka (Arsenal) តម្លៃ ៥៣លានដុល្លារ
៧. Giovanni Reyna (Borussia Dortmund) តម្លៃ ៤៥លានដុល្លារ
៨. Jude Bellingham (Borussia Dortmund) តម្លៃ ៤១លានដុល្លារ
៩. Rayan Cherki (Lyon) តម្លៃ ៣០លានដុល្លារ
១០. Fabio Silva (Wolves) តម្លៃ ៣០លានដុល្លារ