COVID-19
ជាតិ
មនុស្សចំនួន១,២លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
16, Apr 2021 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្សចំនួន ១ ២២៣ ៣២២នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥ មេសា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋអាទិភាពចំនួន ៩៥៤ ០៦៧នាក់​ និងកងកម្លាំងយោធាចំនួន ២៦៩ ២៥៥នាក់។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី១៥ មេសា។

 
បច្ចុប្បន្ន កម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទ ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូកជូនដល់ពលរដ្ឋដើម្បីបង្ការជំងឺកូវីដ-១៩នោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ រហូតដល់ថ្ងៃទី១មេសា ឆ្នាំ២០២១ កម្ពុជា បានចាក់សាំងវ៉ាក់សាំងSinovac ទៅលើមនុស្សដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ទៅផងដែរ។
 
​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​ សុទ្ធជាខេត្តដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះប្រមុខថ្នាក់ដឹកនាំ បានជម្រុញឲ្យពលរដ្ឋកម្ពុជានាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ឲ្យបានឆាប់រហ័សនូវការឆ្លងរាលនេះ។
 
បើតាមក្រសួងសុខាភិបាល គិតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺ​កូ​វីដ​-១៩ សរុប​ ៥៤៨០នាក់ កំពុង​សម្រាក​ព្យាបាល ខណៈ​ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ និង​៣៨​នាក់ បាន​បាត់​បង់ជីវិត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com