ជាតិ
ផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩រយៈ៣ថ្ងៃ នៅរាជធានីភ្នំពេញ
17, Apr 2021 , 11:05 am        
រូបភាព
អ្នករង់ចាំចាក់វ៉ាក់សាំងកន្លងមកនៅក្រសួងព័ត៌មាន
អ្នករង់ចាំចាក់វ៉ាក់សាំងកន្លងមកនៅក្រសួងព័ត៌មាន
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សម្រេចផ្អាកការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ហើយស្នើឲ្យពលរដ្ឋដែលធ្វើដំណើរទៅចាក់វ៉ាក់សាំងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។


 
«តាមការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាក់វ៉ាក់សាំងកូវីដ-១៩នៅរាជធានីភ្នំពេញ ត្រូវផ្អាកបណ្តោះអាសន្នជាបន្ទាន់ ចំនួន៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ដល់១៩មេសាឆ្នាំ២០២១»។ នេះបើតាមការសារសំឡេងរបស់លោកស្រី ឱ វណ្ណឌីន ដែលចែកចាយក្នុងប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី១៧មេសា ដោយបញ្ជាក់បន្ថែមថា នៅថ្ងៃទី២០មេសា ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដំណើរការជាធម្មតាឡើងវិញ។ 
 
ជាមួយគ្នាដែរ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលធ្វើដំណើរទៅចាក់វ៉ាក់សាំងត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ ដោយរងចាំសេចក្តីជូនដំណឹងបន្ថែមអំពីការចាក់វ៉ាក់សាំងនេះ។ 
បើតាមរបាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា រយៈពេល១៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការនិងក្រុមអាទិភាពនៅទូទាំងប្រទេសបានជាង៥៦ម៉ឺននាក់៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com