ជាតិ
COVID-19៖ សាលារាជធានីបង្ហាញអត្តសញ្ញាណអ្នកឆ្លងថ្មី២២៧នាក់ ក្នុងនោះ១៩នាក់ពេទ្យព្រះកុសមៈ
17, Apr 2021 , 4:38 pm        
រូបភាព
ភ្នំពេញ៖ មនុស្ស ចំនួន ១៩នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ ឬ មន្ទីរពេទ្យលោកសង្ឃ ក្នុងចំណោម ករណីសរុបចំនួន ២២៧នាក់ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១។

 
បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោម ករណីសរុប ២២៧នៅថ្ងៃនេះ មាន១៩នាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ ឬមន្ទីរពេទ្យពលោកសង្ឃ , រោងចក្រ CAM FOREBER ចំនួន ២១នាក់ , អាជីវករផ្សារអូរឫស្សី , ផ្សារដើមគរ និងរោងចក្រ មួយចំនួនទៀត នៅ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ 
 
នៅថ្ងៃទី១៧ ខែ មេសានេះ មានមនុស្សចំនួន២៩១នាក់ទៀតមានវិជ្ជមានកូវីដ-១៩  ក្នុងនោះមាន២២៨ ករណីនៅភ្នំពេញ ខណៈគិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន៥៧៧១ ដោយ៥២២៨ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន២៤១៦នាក់ និង៣៩នាក់បានទទួលមរណភាព៕
 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com