COVID-19
ជាតិ
អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅកម្ពុជា កើនឡើងដល់ ១,២៤លាននាក់ហើយ
17, Apr 2021 , 5:04 pm        
រូបភាព
រូបភាពថតដោយ សហការី ThmeyThmey25
រូបភាពថតដោយ សហការី ThmeyThmey25
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋទូទៅ មន្ត្រីរាជការ និងកងកម្លាំងយោធាចំនួន ១,២៤១,៩៤៧នាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិន Sinopharm, Sinovac និងវ៉ាក់សាំង Covishield របស់ក្រុមហ៊ុន Astra Zeneca ផលិតនៅឥណ្ឌា។ នេះបើយោងតាមទិន្នន័យផ្សេងពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។


តាមតួលេខក្រសួងសុខាភិបាល ពលរដ្ឋទូទៅចំនួន ៩៦៧,០៨៩នាក់ បានចាក់វ៉ាក់សាំងទាំងបីប្រភេទខាងលើ ដោយក្នុងនោះមានស្ត្រីចំនួនជាង ៤២ម៉ឺននាក់។ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ មិនត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យទទួលវ៉ាក់សាំង ដោយសារបញ្ហាសុខភាព ដែលខុសពីលក្ខខណ្ឌកំណត់។ 
 
យ៉ាងណាមិញ ចំពោះវ៉ាក់សំាង Sinopharm ចាក់បានសម្រាប់មនុស្សវ័យចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ។ ចំណែកវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ចំពោះអ្នកមានបញ្ហាសុខភាព និងប្រតិកម្មផ្សេងៗ នោះមិនត្រូវបានអនុញ្ញាតចាក់វ៉ាក់សាំងការពារកូវីដ-១៩នេះឡើយ។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ២០២០ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៥,៧៧១នាក់ ដោយ៥,២២៨នាក់ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ រីឯអ្នកជាសះស្បើយសរុបចំនួន ២,៤១៦នាក់ និងស្លាប់ចំនួន ៣៩នាក់ផងដែរ៕
 

Tag:
 ThmeyThmey
  វ៉ាក់សំាងកូវីដ-១៩
  ក្រសួងសុខាភិបាល
  Sinopharm
  Astra Zeneca
  COVISHIELD
© រក្សាសិទ្ធិដោយ thmeythmey.com