កីឡាអន្តរជាតិ
អន្តរជាតិ
Norwich City បានកៅអីលេងនៅក្របខណ្ឌ Premier League វិញ
18, Apr 2021 , 8:29 am        
រូបភាព
ក្រុមកីឡាករ Norwith អបអរការវិលត្រឡប់ទៅកាន់ Premier League វិញ។ រូបថត Norwich City
ក្រុមកីឡាករ Norwith អបអរការវិលត្រឡប់ទៅកាន់ Premier League វិញ។ រូបថត Norwich City
ដោយ: រួបរួម
ក្រុមចាបលឿង Norwich City នឹងបង្ហាញវត្តមាននៅក្របខណ្ឌ Premier League នារដូវកាលក្រោយ បន្ទាប់ពី Brentford និង Swansea ដែលជាគូប្រជែងដ៏ធំ មិនអាចដណ្តើមបាន៣ពិន្ទុពីការប្រកួតរៀងៗខ្លួន។ ទោះបីជាប្រកួតបន្ទាប់ Norwich បានចាញ់ Bournemouth ក៏ដោយ។



ទោះចាញ់ភ្ញៀវ Bournemouth ៣-១ តែ Norwitch មានពិន្ទុគ្រប់គ្រាន់ដែលអាចបានកៅអី Premier League ដោយស្វ័យប្រវត្តិជាមួយនឹង៩០ពិន្ទុ និងការប្រកួត៤ទៀតដែលនៅសេសល់ បន្ទាប់ពី Swansea ស្មើ ២-២ ជាមួយ Wycombe Wanderers និង Brenford បញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយ Millwall។

ក្រុមដែលដឹកនាំដោយលោក Daniel Farke មាន៩០ពិន្ទុពីការប្រកួត៤២លើកក្នុងក្របខណ្ឌ Championship  ដែលលើសដាច់ Walford, Swansea, Brentford និងBournemouth។ ទោះបីជាយ៉ាងក៏ដោយ ពួកគេត្រូវខំប្រឹងបន្ថែមទៀតសម្រាប់ការប្រកួតដែលនៅសេសសល់ ដើម្បីប្រជែងយកពាន។

កាលពីរដូវកាលមុន Norwich បានធ្លាក់ពីក្របខណ្ឌកំពូលដោយមានត្រឹម២១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងវិលត្រឡប់ទៅវិញ ក្រោយបង្ហាញភាពខ្លាំងនៅក្របខណ្ឌលំដាប់ទីពីរ ហើយអាចក្លាយជាជើងឯក Championship៕



© រក្សាសិទ្ធិដោយ thmeythmey.com