COVID-19
ជាតិ
៦១៨នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩ រីឯអ្នកស្លាប់ឡើងដល់៤៣នាក់នៅកម្ពុជា
18, Apr 2021 , 12:21 pm        
រូបភាព
រថយន្តដឹកអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាលនៅ​មណ្ឌលកោះពេជ្រកន្លងមក។
រថយន្តដឹកអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាលនៅ​មណ្ឌលកោះពេជ្រកន្លងមក។
ដោយ: រួបរួម
មនុស្ស​រហូតដល់ទៅ​៦១៨នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩នៅកម្ពុជា ដែលនេះជាចំនួន​ដ៏ខ្ពស់បំផុត​ដែលត្រូវបាន​ប្រកាសប្រចាំថ្ងៃ។ តួលេខភាគច្រើនបំផុតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ អ្នក​សះស្បើយមាន៦០នាក់ បន្ថែមទៀត។ អ្នកស្លាប់ថ្មីមាន​៤នាក់ទៀតដែលធ្វើឲ្យចំនួនសរុបឡើងដល់៤៣នាក់។



ទាំង​៦១៨ករណី សុទ្ធតែពាក់ព័ន្ធសហគមន៍​២០កុម្ភៈ ដោយភ្នំពេញមាន​៤៩៣ករណី ក្នុងនោះស្លាប់១នាក់។ អ្នកជំងឺនៅភ្នំពេញ មានខ្មែរ៤៨៤នាក់ ចិន​៧នាក់ ហ្វីលីពីន១នាក់ និងអាមេរិក១នាក់។

ខេត្តព្រះសីហនុ មាន​៧៥នាក់ ខេត្តកណ្តាលមាន​៣១នាក់ ខេត្តស្វាយរៀងមាន​៨នាក់ ខេត្តព្រៃវែងមាន​៥នាក់ ខេត្តកំពង់ស្ពឺមាន​៣នាក់ ខេត្តតាកែវមាន​២នាក់ និង​ខេត្តកំពង់ចាមមាន​១នាក់។

អ្នកសះស្បើយ​ថ្មី​មាន៦០នាក់ ដោយម្នាក់ជាជនជាតិឥណ្ឌូណេស៊ី ដែលជាករណីនាំចូល និង៥៩នាក់ពាក់ព័ន្ធសហគមន៍ (២នាក់នៅកោះកុង ២នាក់នៅកំពង់ចាម ១នាក់នៅព្រៃវែង ៤នាក់នៅស្វាយរៀង ៣១នាក់នៅព្រះសីហនុ និង​៣៧នាក់នៅភ្នំពេញ។

គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប៦៣៨៩ករណី ក្នុងនោះ​៥៨៤៦នាក់ពាក់ព័ន្ធសហគមន៍។ អ្នកសះស្បើយមាន​២៤៧៦នាក់ និងស្លាប់ឡើង​ដល់​៤៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com