COVID-19
ជាតិ
ទៅកាន់ Group Telegram ទាំងនេះ សម្រាប់ការស្នើសុំលិខិតធ្វើដំណើរចាំបាច់!
18, Apr 2021 , 2:50 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា «ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ» ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។



លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើសុំគឺសម្រាប់អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ។

លោកបានតម្រូវឲ្យអ្នកដែលមានបំណងស្នើសុំទាំងអស់សាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។


មូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖
**រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall
១. រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon
២. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh
៣. រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara
៤. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork
៥. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour
៦. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey
៧. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo
៨. រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok
៩. រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey
១០. រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva
១១. រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov
១២. រដ្ឋបាលខណ្ឌច្បារអំពៅ https://t.me/ppchbarompov
១៣. ខណ្ឌបឹងកេងកង https://t.me/ppbkk1
១៤. ខណ្ឌកំបូល https://t.me/ppkamboul



Tag:
 បិទខ្ទប់
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com