អន្តរជាតិ
តួលេខខ្ពស់បំផុត! ឥណ្ឌាមានអ្នកឆ្លងដល់ទៅជាង២៦ម៉ឺននាក់ក្នុង១ថ្ងៃ
18, Apr 2021 , 5:09 pm        
រូបភាព
អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងញូវដេលី។ រូបភាព៖ Reuters
អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងញូវដេលី។ រូបភាព៖ Reuters
ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី១៨ ខែមេសា បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ២៦ម៉ឺនករណី។ ករណីឆ្លងនេះ គឺជាតួលេខខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩នៅចុងឆ្នាំ២០១៩មក។

 
ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌា ហាក់មិនបានថមថយឡើយ ដ្បិតប្រទេសអាស៊ីខាងត្បូងមួយនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ចំនួន ២៦១៥០០ករណី និងអ្នកស្លាប់បានហក់ឡើងដល់ ១៥០១នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តួលេខឆ្លងកូវីដ-១៩ សរុបឥណ្ឌាមានជាង ១៤លាននាក់ ដែលឈរនៅលំដាប់ទី២ បន្ទាប់អាមេរិក។ ចំណែកអ្នកស្លាប់មានសរុបមានចំនួន ១៧៧១៦៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួនជាង ១២លាននាក់។ 
 
ស្របគ្នានេះដែរ ឥណ្ឌា ក៏បានផ្តល់វ៉ាក់សាំងឱ្យប្រជាជនបានជាច្រើនលានដូសផងដែរ។ មកទល់ពេលនេះ ឥណ្ឌាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឱ្យប្រជាជនខ្លួន បានចំនួនជាង ១២២លានដូស៕
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com