COVID-19
ជាតិ
ផ្លូវវេងស្រេង ដែលធ្លាប់តែស្ទះកកកុញ ប្រែជាស្ងាត់ជ្រងំ អំឡុងពេលបិទខ្ទប់ភ្នំពេញ
19, Apr 2021 , 12:13 pm        
រូបភាព
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលរឹតបន្តឹងការធ្វើដំណើររបស់ពលរដ្ឋ អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់កូវីដ-១៩ តាមបណ្ដោយផ្លូវវេងស្រេង ដែលជាតំបន់ទីប្រជុំជន កកស្ទះរៀងរាល់ព្រឹកល្ងាចនោះ ប្រែទៅជាស្ងាត់ជ្រងំ ។ កម្មករ-កម្មការនី បុគ្គលិកក្រុមហ៊ុនរដ្ឋ និងឯកជន សិស្ស និស្សិតជាដើម ត្រូវឈប់សម្រាក និងធ្វើការពីផ្ទះ ដោយមិនអាចធ្វើដំណើរទៀតបានឡើយ រហូតដល់មានសេចក្ដីប្រកាសជាថ្មីពីរដ្ឋាភិបាល។ ភោជនីយដ្ឋាន កន្លែងលក់សម្ភារផ្សេង អ្នកលក់ដូរតាមផ្ទះ រទេះលក់ម្ហូប បន្លែ ត្រី សាច់ ផ្លែឈើ ដែលកក់កុញនៅតាមផ្លូវមួយនេះ ក៏ត្រូវផ្អាកលក់បណ្ដោះអាសន្ន ព្រោះមិនអាចធ្វើដំណើរបាន អំឡុងពេលបិទខ្ទប់៕






សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

https://www.facebook.com/watch/?v=185446410078112





 

© រក្សាសិទ្ធិដោយ thmeythmey.com