ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កាហ្វេអ៊ីនមានឥទ្ធិពលអ្វីខ្លះលើខ្លួនរបស់អ្នក?
× កាហ្វេអ៊ីនអាចបណ្តាលអោយបេះដូងរបស់អ្នកច្របាច់ញាប់និងដង្ហើមរបស់អ្នកលឿនផងដែរ។អ្នកក៏អាចសម្គាល់បានថាកាហ្វេអ៊ីនអាចធ្វើអោយអ្នកមានអារម្មណ៍កើនឡើងផងដែរ។កាហ្វេអ៊ីនអាចជម្រុញអោយមានថាមពលបណ្តោះអាសន្នប៉ុន្តែកាហ្វេអ៊ីនជាច្រើនក៏អាចបណ្តាលអោយមានបញ្ហាដទៃទៀតផងដែរ។
ប្រសិនបើអ្នកផឹកកាហ្វេអ៊ីនច្រើនក្នុងមួយពេលវាអាចធ្វើអោយអ្នកធីងធោង ហើយដៃរបស់អ្នកអាចញ័រ។
កាហ្វេអ៊ីនច្រើនពេកនឹងធ្វើអោយអ្នកពិបាកគេងលក់ដែលអាចមានន័យថាអ្នកនឹងមិនអាចយកចិត្តទុកដាក់នៅសាលារៀនឬការងារនៅថ្ងៃបន្ទាប់បាននោះទេ។
ការផឹកកាហ្វេអ៊ីនច្រើនពេកអាចនាំអោយអ្នកឈឺក្រពះឈឺក្បាលឬញ័រទ្រូង។ជាការពិតកុមារដែលមានបញ្ហាបេះដូងមិនគួរផឹកកាហ្វេអ៊ីននោះទេដោយសារតែវាត្រូវបានគេដឹងថាមានឥទ្ធិពលទៅលើចង្វាក់បេះដូងនិងជម្រុញអោយបេះដូងធ្វើការខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com