ជាតិ
សង្គមជាតិ
អ្នកជំនាញកំពុងដំឡើងគ្រឹះ «ឡដុតសព» អ្នកជំងឺកូវីដ-១៩ដែលបញ្ជាទិញពីថៃ
20, Apr 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមអ្នកជំនាញកំពុងដំឡើងគ្រឹះបេតុងសម្រាប់ដាក់ឡដុតសពអ្នកជំងឺកូវីដ-១៩ ។ អាជ្ញាធរបានរៀបចំឡដុតសព ចំនួន៦ នៅក្នុងទំហំដី១០ហិកតា ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឡដុតសពអ្នកជំងឺកូវីដ-១៩ចំនួន៦គ្រឿងនេះ គឺរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសថៃ ហើយបានដឹកមកដល់កម្ពុជាហើយ។ 
 
«យើងកំពុងតែរៀបចំ ហើយយើងកំពុងចាក់គ្រឹះនៅកន្លែងដាក់ឡហើយ បានយើងអាចយកឡទំាងនោះទៅដាក់បាន»។ នេះបើតាមលោក វ៉ី សំណាង ដែលបន្តថា ដំណើរការរៀបចំឡនេះ នឹងបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខនេះ។ 
 
បើតាមលោក វ៉ី សំណាង រាល់សាកសពអ្នកជំងឺកូវីដ-១៩ទាំងអស់ នឹងដឹកមកដុតនៅឈាបនដ្ឋាននេះ ក្រោយសាងសង់រួច។ 
 
មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៥នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មាន៧០១៣នាក់៕  
 
 

Tag:
 ឈាបនដ្ឋាន
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com