អត្ថបទពាណិជ្ជកម្ម
Samsung Galaxy S21 ជាកំពូលស្មាតហ្វូនមានកាមេរ៉ាល្អផ្តាច់គេដែលវាយតម្លៃខ្ពស់ដោយគេហទំព័រលំដាប់ពិភពលោក VCX
20, Apr 2021 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
កំពូលមោទនភាពដ៏អស្ចារ្យបំផុតរបស់ស្តេចកំពូលស្មាតហ្វូន Galaxy S21 ស៊េរី ឈរលំដាប់កំពូលលេខរៀងទី 1 បានពិន្ទុខ្ពស់កប់ផ្នែកកាមេរ៉ា និងគុណភាពរូបភាព។
នេះជាកំពូលមោទនភាព និងសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ Samsung Galaxy S21 ស៊េរី ដែលត្រូវបានគេហទំព័រលំដាប់ពិភពលោក VCX-(Valued Camera experience) ដែលជាគេហទំព័រ វាយតម្លៃលើគុណភាពទូរស័ព្ទស្មាតហ្វូនដោយផ្អែកលើសមត្ថភាពកាមេរ៉ា និងគុណភាពរូបភាពដែលបានថតរួច! 
តាមរយៈការវាយតម្លៃជាលទ្ធផលបានបង្ហាញយ៉ាងច្បាស់ទូទាំងពិភពលោកថា Samsung Galaxy S21 ស៊េរី ទទួលបានពិន្ទុខ្ពស់កប់ជាងគេ និងទទួលបានផ្កាយ 5 ពេញលើគុណភាពកាមេរ៉ា និងគុណភាពរូបភាពដែលបានថតរួចចេញពី Galaxy S21 ស៊េរី! 
 

សូមបញ្ជាក់ផងដែរថាតាមរយៈពិន្ទុនៃការវាយតម្លៃរបស់គេហទំព័រលំដាប់ពិភពលោក VCX ខាងក្រោមនេះជាលទ្ធផលដែល Samsung Galaxy S21 ស៊េរី ទទួលបាន៖
 
* Main Camera Valued Score (66)

- លេខ 66 គឺជាពន្ទុដែលត្រូវវាយតម្លៃថាកាមេរ៉ាដែលមានគុណភាពល្អបំផុត ប៉ុន្តែ Samsung Galaxy S21 Ultra 5G បានពិន្ទុរហូតដល់ 74 ខណៈដែលកាមេរ៉ាថតគុណភាពវីដេអូទទួលបានពិន្ទុ 71។
 



- Galaxy S21+ 5G ទទួលបានពិន្ទុ 72 ខណៈដែលថតគុណភាពវីដេអូទទួលបានពិន្ទុ 73។
 
ដោយឡែកសម្រាប់ការវាយតម្លៃដោយផ្តល់ជូនផ្កាយ 5 មានន័យថាបើស្មាតហ្វូនណាទទួលបានពិន្ទុត្រឹម 65 ឬខ្ពស់ជាងនេះនោះ VCX នឹងផ្តល់នូវចំណាត់ថ្នាក់ ផ្កាយ 5!
សរុបសេចក្តីមក Samsung Galaxy S21 ស៊េរី ឈរនៅលេខរៀងកំពូលលើគេតែម្តង ដោយ Samsung Galaxy S21 Ultra ទទួលបានផ្កាយ 5 ឈរនៅលេខរៀងកំពូលទី1 ដោយទទួលបានពិន្ទុ 74 ខណៈដែល Galaxy S21+ ទទួលបានផ្កាយ 5 ឈរនៅលេខរៀងកំពូលទី 2 ដោយទទួលបានពិន្ទុ 72។
 
និយាយទៅលើគេហទំព័រដែលផ្តោតលើសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន VCX មានស្មាតហ្វូនចំនួន 3 ម៉ូឌែលដែលឈរលេខរៀងកំពូលកប់ និងទទួលបានផ្កាយ 5 ដែលក្នុងនោះរួមមាន៖ Samsung Galaxy S21 Ultra, Samsung Galaxy S21+ និង Samsung Galaxy Note20 Ultra!
  


សម្រាប់ព័ត៌មានបន្ថែមពីការវាយតម្លៃ និងការដាក់ពិន្ទុ VCX លោកអ្នកអាចចូលទៅកាន់គេហទំព័រខាងក្រោម៖ 

 
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង ជាទីទុកចិត្តបំផុត…!!
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com