ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់រស់នៅបានអាយុវែងទេ?
× ជាការពិតណាស់ មានអ្វីជាច្រើនដែលពាក់ព័ន្ធ ហើយអាចធ្វើឱ្យអ្នកមានជីវិតរស់នៅវែងបាន។ ខាងក្រោមនេះគឺជាអាថ៌កំបាំងមួយចំនួនដែលអាចនាំអ្នកឱ្យរស់នៅបានយូរ។
- បុគ្គលិកលក្ខណៈរបស់អ្នក អាចប៉ះពាល់ដល់របៀបដែលធ្វើឱ្យអ្នកមានអាយុវែង។ គុណភាពនៃការប្រុងប្រយ័ត្ន ការតស៊ូ ជាមនុស្សរៀបចំបានល្អ ដូចជា សាស្ត្រាចារ្យវិទ្យាសាស្ត្រជាដើម ការនឹកស្រមៃបន្តិចបន្ទួច និងមិននៅក្នុងកង្វល់ គឺជាគុណភាពដែលជួយនាំឱ្យមានជីវិតវែង។
- របបអាហាររបស់អ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងការមានសុខភាពល្អ ដែលនៅពេលអ្នកមានអាយុចាស់ជាងនេះវាអាចធ្វើឱ្យមានការថយចុះហានិភ័យនៃជំងឺបេះដូង និងការការពារប្រឆាំងនឹងការបាត់បង់សូម្បីតែការចងចាំ។
- ជាការពិតណាស់ ហ្សែន ក៏ជាកត្តាមួយផងដែរ។
- ការទៅសាលារៀន ៖ ការអប់រំក៏ត្រូវបានទាក់ទងទៅនឹងជីវិតរស់នៅយូរផងដែរ។
- ការខំធ្វើការងារ ៖ ក្នុងនាមជាអ្នកធ្វើការធ្ងន់មិនចាំបាច់មានន័យថា ការងារតានតឹង នឹងប៉ះពាល់ដល់អ្នកនោះទេ។ ការសិក្សាបានរកឃើញថាការធ្វើការងារច្រើននឹងធ្វើឱ្យអ្នកមានជីវិតរស់នៅបានយូរ។
- គួរកាត់បន្ថយការព្រួយបារម្ភ ឬកង្វល់ ៖ មានការរកឃើញមួយចំនួនបានផ្ដល់យោបល់ថា ការគិតច្រើនពិតជាអាចមានផលប៉ះពាល់លើការរស់នៅអាយុរវែងរបស់អ្នក។
- អ្នកមិនត្រូវមានការរំភើបចិត្ត ឬសប្បាយចិត្តខ្លាំងពេកទេ។
- ការប្រលូកនៅក្នុងសង្គម គឺមានសារៈសំខាន់។ មានក្រុមសង្គមដ៏ខ្លាំងមួយត្រូវបានភ្ជាប់ជាមួយជីវិតដ៏វែងឆ្ងាយ។ ស្ត្រីហាក់ដូចជាមាន បណ្តាញសង្គមរឹងមាំ ហើយនោះអាចជាផ្នែកមួយនៃហេតុផលដែលស្ត្រីអាចរស់នៅបានយូរជាងបុរស។
- ការអង្គុយច្រើនប្រហែលជារឿងដ៏អាក្រក់បំផុតដែលអ្នកតែងធ្វើ។ ការស្រាវជ្រាវបានបង្ហាញថា ការអង្គុយសម្រាប់ការប្រកួតរយៈពេលយូរ នឹងដាក់មនុស្សឱ្យមានហានិភ័យសម្រាប់អាយុខ្លី និងហានិភ័យសុខភាពផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com