ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផល Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅកម្ពុជា
28, Apr 2021 ,
3:20 pm
រូបភាព
×
ដោយ:
ថ្មីៗ
នៅថ្ងៃនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពបន្ត ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈពាក់ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ០៧៧៩ ព.ណ កសប, ០៧៨០ ព.ណ កសប និងលេខ ០៧៨១ ព.ណ កសប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។
តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ។
តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការនាំចូល និងចែកចាយដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យជួយគាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ឬផលិតផលដែលនាំចូល និងចែកចាយស្របច្បាប់ដើម្បីជំរុញឱ្យក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកមានភាពរីកចម្រីន ដើម្បីផ្តល់ការងារដល់កូនខ្មែរយើង»៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម