អត្ថបទពាណិជ្ជកម្ម
Park Café៖ អាហារសុខភាពសម្រាប់ពេលព្រឹក ថ្ងៃត្រង់ ល្ងាច ហៅបានៗ ទោះបី Lockdown ក៏ពិតមែន
20, Apr 2021 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយស្មារតីគិតដល់អតិថិជន និងការទទួលបាននូវអាហារសុខភាពរបស់អតិថិជនជាចម្បង ភោជនីយដ្ឋានផាកកាហ្វេ និងក្រុមការងារទាំងអស់ បានរៀបចំបម្រុងទុកជាមុនសម្រាប់ហេតុដែលអាចកើតមានឡើង ដូចជាករណីបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅជាដើម។   ការត្រៀមខ្លួនជាស្រេច របស់ភោជនីយដ្ឋានផាកកាហ្វេ គឺដើម្បីធានាយើងខ្ញុំ នឹងនៅអាចបន្តបម្រើជូនអាហារ កាហ្វេ ភេសជ្ជៈប្រកបដោយសុវត្តិភាព អនាម័យ ជូនអតិថិជន នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនេះ។

ហើយអ្វីដែលផាកកាហ្វេ កំពុងតែធ្វើនេះ គឺបង្កើនភាពងាយស្រួល ជូនដល់អតិថិជនដោយគ្រាន់តែកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈ មក #ParkCafe ដូចធម្មតា នោះក្រុមការងារយើងនឹងរៀបចំជូនលោកអ្នកដោយយកចិត្តទុក ប្រកបដោយសុវត្ថិភាព អនាម័យខ្ពស់។ លោកអ្នកអាចកុម្ម៉ង់ទុកជាមុន តាមរយៈកម្មវិធីលើទូរសព្ទដៃ (Park Cafe Mobile App) ឬតាមរយៈលេខទូរសព្ទ 023 990 990 មកយកដល់សាខាក៏បាន ឬឱ្យ #ParkCafe ដឹកទៅដល់ទីតាំងលោករបស់លោកអ្នកក៏បាន។ 


 
បើតាមឱ្យដឹងពីប្រធានផ្នែកប្រតិបត្តិការហាងផ្ទាល់  បុគ្គលិកផ្នែកខាងសេវាកម្ម ដែលជួបផ្ទាល់ជាមួយអតិថិជន កំពុងតែឈរជើងប្រចាំការនៅគ្រប់សាខា #ParkCafe ដើម្បីផ្តល់បម្រើជូន «ការវេចខ្ចប់ និងដឹកជូនដូចធម្មតា» គឺបានទទួលការចាក់វ៉ាក់សាំង COVID-19 តាមមធ្យោបាយរៀងៗខ្លួនរួចរាល់ហើយ។ នេះគឺជាភារកិច្ចដ៏សំខាន់មួយ ដែល #ParkCafe តម្រូវ និងជំរុញឱ្យគ្រប់បុគ្គលិក ត្រូវតែបំពេញដោយខានពុំបាន ដើម្បីការពារខ្លួនឯងផ្ទាល់, គ្រួសារ,  អតិថិជន នឹងប្រទេសជាតិទាំងមូល ប្រកបដោយសុវត្ថិភាព។
 
ស្របពេល Lockdown ទីតំបន់ក្រុងភំ្នពេញ ភោជនីយដ្ឋានផាកកាហ្វេ បានបន្ថែមការផ្តល់ជូននូវម៉ាស៤ស្រទាប់ ល្អលេខ១ ចំនួន១ប្រអប់ រាល់ចំណាយអស់ពី $10.00 ឡើងទៅ សម្រាប់ការវេចខ្ចប់ និងដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះរហូតអស់ពីស្តុក។ 
 
ផាកកាហ្វេ នៅតែបន្តការអនុវត្ត តាមវិធានសុខាភិបាលយ៉ាងម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។


 
សូមនៅផ្ទះដោយមានសុវត្ថិភាព និងចូលរួមចំណែកកាត់បន្ថយ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នា ។
 
នៅផ្ទះគឺឈ្នះកូវីដ-១៩

- សម្រាប់សេវាដឹកជូនដល់ទីកន្លែង៖ 023 990 990
- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  
(ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )៕








 


(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com