ពីនេះ ពីនោះ
«បេតុង»ជាពាក្យកម្ចីពីបារាំង
21, Apr 2021 , 7:29 am        
រូបភាព
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​បេតុង​» ជា​ពាក្យ​កម្ចីពី​ប្រទេស​បារាំង​។

 
«​បេតុង​» ជា​នាមសព្ទ​មកពី​ភាសា​បារាំង ( បារ​. Beton Armé ) ដែល​មានន័យថា ទព្វសម្ភារៈ​លាយ​ក្រួស​អាចម៍ផ្កាយ ឬ លាយ​បំណែក​ថ្ម​តូចៗ ( ជា​ជំនួស​ក្រួស​អាចម៍ផ្កាយ ) និង​ខ្សាច់​, ដែក​, ស៊ីម៉ងត៍ ផ្សំគ្នា​ធ្វើជា​អគារ​ស្ពាន​ជាដើម ។​ ឧទាហរណ៍​៖ សសរ​បេតុង​, ផ្ទះ​បេតុងអារម៉េ​, ស្ពាន​បេតុងអារម៉េ ៕
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com